Social Network

Ronaldo អវត្តមាន​ពី​ទីលាន​​ហ្វឹកហាត់​ក្នុង​ថ្ងៃ​នេះ​ ខណៈ​មាន​ដំណឹង​សុំ​ចាកចេញ​ពី​ Man Utd

ខ្សែប្រយុទ្ធ Crisitano Ronaldo អវត្តមានពីការត្រលប់មកហ្វឹកហាត់នៅក្នុងថ្ងៃដំបូងដើម្បីត្រៀមសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ នៅក្នុងថ្ងៃនេះ ខណៈមានដំណឹងថាកីឡាករសុំចាកចេញពីក្លឹប Manchester United ។

បើតាមមូលហេតុផ្លូវការរបស់ Ronaldo នៃការអវត្តមានពីការហ្វឹកហាត់ថ្ងៃនេះគឺដោយសារតែមានធុរៈនឹងគ្រួសារ ហើយលោក Erik Ten Hag អ្នកចាត់ការថ្មី Man Utd ក៏ព្រមទទួលហេតុផលមួយនេះដែរ។

បើយោងតាម Gaol ខ្សែប្រយុទ្ធ Ronaldo សុំចាកចេញពី Man Utd ដោយគេចង់ទៅលេងក្លឹបណាដែលស្ថិតនៅក្នុងកម្រិតកំពូលជាពិសេសគឺបានចូលលេងប្រកួត UEFA Champions League ដោយនៅពេលនេះភ្នាក់ងាររបស់គេកំពុងធ្វើការសិក្សាពីជម្រើសក្លឹបឲ្យគេ យ៉ាងណាចំពោះ Man Utd គឺនៅតែរក្សាដោយថា Ronaldo មិនសម្រាប់លក់៕