Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd មិន​ច្បាស់​ថា​ Ronaldo នឹង​ចូល​រួម​ប្រកួត​ Pre-Season នៅ​ក្នុង​ខែ​នេះ​ឬ​ក៏​យ៉ាង​ណា​ទេ

  • Print

ក្លឹប Manchester United មិនច្បាស់ថាខ្សែប្រយុទ្ធ Cristinao Ronaldo នឹងចូលរួមប្រកួត Pre-Season នៅក្នុងខែនេះឬក៏យ៉ាងណាទេ ខណៈកីឡាកររូបនេះនៅតែបន្តអវត្តមានពីតារាងហ្វឹកហាត់ Carrington ដោយយកហេតុមានធុរៈនឹងគ្រួសារ។

នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ការចេញដំណើរទៅលេងក្នុងប្រកួត Pre-Season ប្រកួតនៅប្រទេសថៃ អូស្ត្រាលី ន័រវែស ក៏ដូចជាអង់គ្លេសផ្ទាល់នឹងចាប់ផ្ដើមចេញពីដំណើរនៅថ្ងៃសុក្រនេះ។

បើតាម Daily Mail នៅក្នុងថ្ងៃនេះកីឡាករខាងលើត្រូវបានគេប្រទះនៅឯមជ្ឈមណ្ឌលហ្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ក្នុងទីក្រុង Lisbon ដោយគេទំនងជាចង់ហ្វឹកហាត់ម្នាក់ឯងដើម្បីពង្រឹងកាយសម្បទា និងបន្តតាមដានពីអនាគតរបស់ខ្លួន។

Ronaldo ត្រូវបានគេដឹងចង់ចាកចេញពីក្លឹប Man Utd ដោយតែក្លឹបណានិយាយត្រូវថ្លៃគ្នា គេនឹងទៅលេងនៅក្លឹបនោះ ដោយនៅពេលនេះភ្នាក់ងារកីឡាកររបស់គេគឺលោក Jorge Mendes បានកំពុងស្វះស្វែងរក។ មកទល់នឹងពេលនេះក្លឹបដែលកំពុងពិចារណាចង់បាន Ronaldo គឺ Chelsea ៕