Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល! Chelsea បើក​ការ​ចរចា​ចង់​ទិញ​យក Aubameyang ពី Barca

  • Print

ក្លឹប Chelsea បានបើកការចរចាជាមួយ Barcelona ដោយពួកគេចាប់អារម្មណ៍ចង់ចុះកុងត្រាទិញយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មុនទីផ្សារដោះដូរកីឡាករបិទ។

Chelsea ទិញបានខ្សែបម្រើប្រយុទ្ធ Raheem Sterling ប៉ុន្តែលោក Thomas Tuchel មានបំណងចង់បានខ្សែប្រយុទ្ធបន្ថែមទៀតដើម្បីពង្រឹងតំបន់ខាងលើក្រោយ Romelu Kukaku ចាកចេញ។

ចូលរួមកាលពីខែកុម្ភៈ Aubameyang ចង់បន្តនៅ Barcelona ប៉ុន្តែគេជាកីឡាករក្លឹបចង់លក់ចេញ ដើម្បីយកប្រាក់ទៅទិញកីឡាករថ្មី។ ក្លឹបតោខៀវពេលនេះបានដាក់ការចាប់អារម្មណ៍លើ Aubameyang និងបានទាក់ទងជាមួយ Barca ដើម្បីចាប់ផ្ដើមចរចា។

ការសម្រេចចិត្តរបស់ Chelsea ចង់បានកីឡាករសញ្ជាតិហ្គាបុង បន្ទាប់ពីពួកគេខកខានមិនអាចទិញបានខ្សែប្រយុទ្ធ Robert Lewandowski។ Lewandowski បានចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួនផ្ទេរ៤២,៥លានផោន ក្រោយលេងនៅអាល្លឺម៉ង់១២រដូវកាល៕