អ្នកចាំទី Arsenal រូបនេះផ្លាស់ទៅកាន់ Fulham ជាផ្លូវការ
- Details
- Category: Sport News
អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់របស់ក្លឹប Arsenal គឺ អ្នកចាំទី Bernd Leno បានផ្លាស់ទៅកាន់ក្លឹប Fulham ជាផ្លូវការនៅក្នុងថ្ងៃនេះ។
Leno បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Fulham រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលក្ខខ័ណ្ឌបន្តកុងត្រា១ឆ្នាំទៀតផងដែរ។
បើតាមប្រភពជាច្រើនបានឲ្យដឹងថា Fulham ចាយប្រមាណ៩លានដុល្លារ ដើម្បីនាំយកអ្នកចាំទី Arsenal រូបនេះមកកាន់ក្លឹបរបស់ខ្លួន។
Leno រួមរស់ជាមួយ Arsenal រយៈពេល៤រដូវកាលតាំងពីឆ្នាំ២០១៨មក ដោយ៣រដូវកាលដំបូង គេបានចូលលេងក្នុងការប្រកួតច្រើន ប៉ុន្តែកាលពីរដូវកាលឆ្នាំ២០២១/២២កន្លងនេះ Leno បានចូលលេងតែ៨ប្រកួតប៉ុណ្ណោះ៕