Keane រិះគន់ចំៗថា Fred និង Mctominay លេងគ្មានគុណភាពនៅតំបន់កណ្ដាល
- Details
- Category: Sport News
អតីតខ្សែបម្រើរបស់ Manchester United លោក Roy Keane បានរិះគន់ Fred និង Scott McTominay សម្រាប់ការបង្ហាញទម្រង់លេងរបស់ពួកគេកាលពីម្សិលមិញ។
បិសាចក្រហមចាប់ផ្ដើមប្រកួតដំបូងសម្រាប់រដូវកាល២០២២-២៣ ជាមួយលទ្ធផលដ៏ខកចិត្តចាញ់ Brighton ២-១ នៅក្នុងកីឡដ្ឋាន Old Trafford។ លោក Keane បានចង្អុលទៅកាន់ Fred និង McTominay ដោយលើកឡើងថា អ្នកទាំងពីរមិនទាន់ល្អគ្រប់គ្រាន់ដើម្បីជួយ United ឲ្យត្រលប់មកការប្រកួតប្រជែងកំពូលវិញទេ។
United បានរបូតគ្រាប់ទីមួយនៅនាទី៣០ បន្ទាប់ពី Pascal Gross បំប៉ោងសំណាញ់ទី។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ក៏រកបានមួយគ្រាប់ទៀតនៅ៩នាទីបន្ទាប់។ Keane ពិតជាខឹងនឹងលទ្ធផលនេះណាស់បន្ទាប់ពីការប្រកួត និងបានបន្ទោសតំបន់កណ្ដាលរបស់ Man Utd លេងគ្មានគុណភាព។
និយាយក្រោយចប់ការប្រកួត Keane ថា Fred និង Mctominay មិនទាន់ល្អគ្រប់គ្រាន់ក្នុងការនាំបិសាចក្រហមត្រលប់ទៅការប្រកួតប្រជែងកំពូលបាននៅ Premier League ឡើយ។ អ្នកទាំងពីរលេងគ្មានភាពវ័យឆ្លាតសោះ សម្រាប់ទម្រង់លេងយប់មិញ៕