Social Network

មក​ស្គាល់​មុខ​កីឡាករ​ជប៉ុន ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ World Cup

នៅក្នុងព្រឹត្តិការណ៍ World Cup កីឡាករជប៉ុនដែលរកគ្រាប់បាល់ច្រើនជាងគេគឺ អតីតខ្សែបម្រើ លោក កេស៊ូកិ ហុងដា។

កីឡាករ ក្រោយមកប្រែក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ រកបាន ៤គ្រាប់ នៅក្នុងការបង្ហាញខ្លួន ១០ប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup របស់លោក។

លោកធ្លាប់លេងនៅ World Cup ចំនួន ៣ដង ដោយនៅឆ្នាំ២០១០ លោករកបាន ២គ្រាប់ នៅឆ្នាំ២០១៤ ១គ្រាប់ និងឆ្នាំ២០១៨ រកបាន ១គ្រាប់។ លោក ហុងដា ធ្លាប់បង្ហាញខ្លួននៅក្រុមជម្រើសជាតិជប៉ុនឈុតធំចំនួន ៩៨ដង ដោយក្នុងនោះដែរ លោករកបាន ៣៧គ្រាប់។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះធ្លាប់លេងនៅក្លឹបអឺរ៉ុបមួយចំនួន ដោយក្នុងនោះរួមមានក្លឹបនៅប្រទេសរុស្ស៊ី និងក្លឹប AC Milan របស់អ៊ីតាលី៕