Social Network

Sterling ចេញ​ពី​កាតា​ទៅ​ស្រុក​អង់គ្លេស ក្រោយ​មាន​ចោរ​គាស់​ផ្

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Raheem Sterling បានចាកចេញពីប្រទេសកាតា ទៅកាន់ប្រទេសអង់គ្លេស ក្រោយពីឮថាចោរប្រដាប់អាវុធគាស់ផ្ទះរបស់ខ្លួន។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានអនុញ្ញាតឱ្យកីឡាករក្លឹប Chelsea រូបនេះទៅផ្ទះវិញ ហើយនៅរង់ចាំមើលប៉ុន្មានថ្ងៃទៀតសិន។ Sterling អវត្តមានក្នុងប្រកួតប៉ះនឹងក្រុមសេណេហ្គាល់ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ប្រកួតបន្ទាប់របស់អង់គ្លេស គឺប៉ះបារាំងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ សម្រាប់វគ្គ ៨ក្រុមចុងក្រោយនៃ World Cup។ ចោរប្រដាប់អាវុធមួយក្រុមបានគាស់ចូលផ្ទះរបស់ Sterling ដោយលួចយករបស់មានតម្លៃមួយចំនួនរួមមាន គ្រឿងអលង្ការ និងនាឡិកាដៃជាដើម។

យ៉ាងណាមិញ មិនមានអំពើហិង្សាណាបានផ្ទុះឡើងទេ ខណៈពេលត្រូវចោរគាស់ចូល មិនមានមនុស្សនៅក្នុងផ្ទះទេ។ នេះបើតាមរបាយការណ៍របស់ប៉ូលិស។ អ្នកនាំពាក្យរបស់ Sterling បានលើកឡើងថា កីឡាកររូបនេះត្រលប់ទៅអង់គ្លេសវិញ ដោយសារតែបារម្ភពីសុវត្ថិភាពរបស់កូនៗរបស់ខ្លួន៕