Social Network

កង្វះ​បទ​ពិសោធ ធ្វើ​ឱ្យ​ជប៉ុន ​ប៉េណាល់ទី​ចាញ់​ក្រូអាត​នៅ​វគ្គ​១៦​ក្រុម​

ក្រុមជម្រើសជាតិជប៉ុន បានបរាជ័យក្រោមថ្វីជើងក្រុមក្រូអាតនៅវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីលេង១២០នាទីស្មើគ្នា ១-១ ហើយដល់វគ្គប៉េណាល់ទីចាញ់ ៣-១ ទៀត។ជប៉ុនធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តណាស់ក្នុងការប្រកួតក្នុងពូល ក្រោយពីយកឈ្នះលើក្រុមអាល្លឺម៉ង់ និងអេស្ប៉ាញបាន ឈរនៅលេខ១ក្នុងពូល។

តែឈានដល់វគ្គ១៦ក្រុមចុងក្រោយ ប៉ះជាមួយក្រុមក្រូអាត ពួកគេហាក់ដូចជាស្ទើរបទពិសោធបន្ដិចហើយក្នុងការទាត់ប៉េណាល់ទីកាត់សេចក្ដី។ កីឡាករជប៉ុនរហូតដល់ទៅ៣នាក់ឯណោះដែលទាត់ប៉េណាល់ទីមិនចូល ខណៈដែលនេះបានធ្វើឱ្យក្រូអាតមានប្រៀប និងអាចយកឈ្នះបានផងដែរក្នុងលទ្ធផល ៣-១ នៅវគ្គទាត់១១ម៉ែត្រនេះ។

ស្របពេលខាងក្រុមក្រូអាតវិញ ការទាត់ប៉េណាល់ទីនៅវគ្គសំខាន់ៗបែបនេះគឺជារឿងសាមញ្ញសម្រាប់ពួកគេហើយ។ មួយវិញទៀត ក្រូអាតឱ្យតែឈានដល់វគ្គ១១ម៉ែត្រគឺពួកគេមិនដែលបរាជ័យនោះទេ ជាក់ស្ដែងនៅ World Cup 2018 ជាដើម។

នៅវគ្គ៨ក្រុមចុងក្រោយ ក្រូអាត នឹងបន្ដទៅប៉ះជាមួយប្រេស៊ីលទៀត ដែលយកឈ្នះលើក្រុមកូរ៉េខាងត្បូង ៤-១ ៕