Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​អារ៉ាប៊ីសាអូឌីត​នេះ​ ហ៊ាន​ឲ្យ​ Ronaldo ២០០លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ

  • Print

ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ហ៊ានចំណាយលើខ្សែប្រយុទ្ធ Cristiano Ronaldo រហូតទៅដល់ប្រមាណ ២០០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ប្រសិនបើកីឡាករនេះសម្រេចចិត្តទៅលេងឲ្យក្លឹបនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ BBC ក្នុងថ្ងៃនេះ។នៅក្នុងខណៈនេះ Ronaldo មិនមានក្លឹបណាលេងឡើយព្រោះកីឡាករនេះទើបបញ្ចប់កុងត្រាជាមួយនឹងក្លឹប Manchester United កាលពីខែមុន ក្រោយកីឡាករនេះបាននិយាយក្នុងកម្មវិធីសម្ភាសន៍មួយដោយបានធ្វើការរិះគន់ក្លឹបបិសាចក្រហមនេះចំៗតែម្ដង។

កីឡាករនេះក៏ធ្លាប់បានបញ្ជាក់ផងដែរថា កាលពីរដូវកាលក្ដៅកន្លងទៅនេះ មានក្លឹបអារ៉ាប៊ីសាអូឌីតមួយហ៊ានចំណាយលើគេរហូតទៅដល់៣០៥លានអ៊ឺរ៉ូ ឲ្យតែមក ប៉ុន្តែគេបដិសេធមិនទៅ ព្រោះពេលនោះគិតថានៅមានឱកាសនៅ Man Utd ។

ទោះជាព័ត៌មានថា ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ហ៊ានឲ្យ Ronaldo រហូតដល់២០០លានអ៊ឺរ៉ូក្នុងមួយឆ្នាំមែន ក៏ប៉ុន្តែប្រភពជិតស្និទ្ធិបញ្ជាក់ថា Ronaldo មិនទាន់គិតយ៉ាងម៉េចនឹងរឿងនេះទេ ដោយពេលនេះគឺគេផ្ដោតលើការប្រកួត World Cup ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់សិន៕