Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រវត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារុក​ក្នុង​ព្រឹត្តិការណ៍ World Cup

  • Print

ជ័យជំនះរបស់ក្រុមជម្រើសជាតិម៉ារុកទៅលើអេស្ប៉ាញកាលពីយប់មិញ បានបង្កើតប្រវត្តិសាស្ត្រគួរឲ្យកត់សម្គាល់។ ម៉ារុកក្លាយជាក្រុមជម្រើសជាតិអារ៉ាប់ទី ១ ដែលឆ្លងដល់វគ្គ ៨ ក្រុមចុងក្រោយនៃ World Cup។

ម៉ារុកក៏ក្លាយជាក្រុមជម្រើសជាតិអាហ្វ្រិកដំបូង គិតពីឆ្នាំ ២០១០ មក ដែលអាចសម្រេចលទ្ធផលជោគជ័យនេះ។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ Sabay សូមលើកឡើងអំពីប្រវត្តិសំខាន់ៗនៃក្រុមជម្រើសជាតិម៉ារុកក្នុងព្រឹត្តិការណ៍ World Cup។

ម៉ារុកគឺជាប្រទេសមួយស្ថិតនៅភាគខាងលិចបង្អស់ នៃតំបន់អាហ្រ្វិកខាងជើង។ ប្រទេសនេះមានផ្ទៃដីប្រមាណ ៤៥ ម៉ឺនម៉ែត្រការ៉េ ហើយមានប្រជាជនប្រមាណ ៣៧ លាននាក់នាពេលបច្ចុប្បន្ន។ ប្រជាជនម៉ារ៉ុកគឺភាគច្រើនលើសលប់ជាជនជាតិអារ៉ាប់ (Arab Berber)។

ភាសាអារ៉ាប់ និងប៊ែរប៊ែរ (Arabic and Berber) គឺជាភាសាផ្លូវការរបស់ប្រទេសនេះ។ ក្នុងប្រវត្តិសាស្ត្រទំនើប ម៉ារ៉ុកធ្លាប់នៅក្រោមអាណាព្យាបាលរបស់បារាំង និងអេស្ប៉ាញពីឆ្នាំ ១៩១២ រហូតដល់អំឡុងចុងទសវត្ស ១៩៥០។

តាមពិតទៅ ក្នុងអំឡុងពេលនោះ ម៉ារ៉ុកបានបង្កើតក្រៅផ្លូវការនូវក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ហើយបានចូលលេងប្រកួតមួយចំនួនក្នុងក្របខ័ណ្ឌក្រៅផ្លូវការ។ នៅពេលជិតបានឯករាជ្យជាស្ថាពរ ម៉ារុកបានបង្កើតក្រុមបាល់ទាត់ជម្រើសជាតិជាផ្លូវការនៅឆ្នាំ ១៩៥៥។

ក្រុមជម្រើសជាតិចាប់ផ្ដើមចូលលេងប្រកួតផ្លូវការដំបូងរបស់ខ្លួននៅឆ្នាំ ១៩៥៧។ និយាយពីកំណត់ត្រារបស់ម៉ារុកក្នុងព្រឹត្តិការណ៍ World Cup មានភាពឡើងចុះ និងចុះឡើង ជាច្រើនរបត់។

ដោយបញ្ហាផ្សេងៗ ខ្លះជាបញ្ហាបាល់ទាត់ ខ្លះជាបញ្ហាក្រៅបាល់ទាត់ដូចជារឿងនយោបាយជាដើម ម៉ារ៉ុកមិនមានវត្តមាននៅ World Cup ឡើយពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៦៦។ ទើបតែឆ្នាំ ១៩៧០ ទើបម៉ារ៉ុកធ្វើបានសម្រេចចូលលេងប្រកួត World Cup ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ ១៩៧០ តែបានធ្លាប់ក្នុងវគ្គ Group Stage។

ក្នុង World Cup ឆ្នាំ ១៩៧៤ ឆ្នាំ ១៩៧៨ និងឆ្នាំ ១៩៨២ ម៉ារ៉ុកឆ្លងមិនផុតវគ្គជម្រុះ ហើយក៏មិនមានមុខក្នុងព្រឹត្តិការណ៍ទាំងបីលើក។ នៅឆ្នាំ ១៩៨៦ ម៉ារ៉ុកមិនត្រឹមតែធ្វើបានសម្រេចបានលេង World Cup នោះទេ ហើយថែមទាំងបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយទៀតផង។

នៅឆ្នាំ ១៩៩០ ម៉ារុកមិនមានមុខក្នុង World Cup ហើយធ្លាក់ត្រឹមវគ្គ Group Stage នៅ World Cup ឆ្នាំ ១៩៩៤ និងឆ្នាំ ១៩៩៨។ ម៉ារ៉ុកបាត់មុខដ៏យូរពី World Cup ជិត ២០ ឆ្នាំ ពោលគឺនៅឆ្នាំ ២០០២ ឆ្នាំ ២០០៦ ឆ្នាំ ២០១០ និងឆ្នាំ ២០១៤ ដោយមិនអាចឆ្លងផុតវគ្គជម្រុះបាន។

ទើបតែឆ្នាំ ២០១៨ ទើបម៉ារុកត្រលប់មកលេង World Cup វិញ តែធ្លាក់ត្រឹមវគ្គ Group Stage។ នៅឆ្នាំ ២០២២ ម៉ារ៉ុក លេង World Cup ជាថ្មី តែលើកនេះក្រុមធ្វើបានល្អ ដោយសម្រេចបានចំណាត់ថ្នាក់លេខ ១ ក្នុង Group F ក្នុងវគ្គ Group Stage ហើយបានយកឈ្នះយក្សអេស្ប៉ាញក្នុងវគ្គ១៦ ក្រុម ដើម្បីឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយ។

ម៉ារុកត្រូវប៉ះនឹងព័រទុយហ្គាល់នៅវគ្គ ៨ ក្រុមចុងក្រោយ។ កាលពីយប់មិញ ម៉ារុកបានឈ្នះអេស្ប៉ាញក្នុងវគ្គទាត់បាល់១១ ម៉ែត្រក្នុងលទ្ធផល ៣-០ ក្រោយលេង ១២០ នាទីបានលទ្ធផលត្រឹម ០-០៕