Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hazard សម្រេច​ព្យួរ​ស្បែក​ជើង​ពី​ក្រុម​ជម្រើស​ជាតិ

  • Print

ថ្ងៃនេះ កីឡាករ Eden Hazard សម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្សិក។

តាមរយៈប្រព័ន្ធបណ្ដាញសង្គមផ្លូវការផ្លូវការរបស់ខ្លួន Hazard បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្សិក និងបាល់ទាត់អន្តរជាតិ។ កីឡាកររូបនេះ បានថ្លែងអំណរគុណអ្នកគាំទ្រដែលផ្ដល់ការគាំទ្រដល់ខ្លួននាពេលកន្លងមក។

ខ្សែស្លាបវ័យ ៣១ឆ្នាំ Eden Hazard បានជួយក្រុមជម្រើសជាតិបែលហ្សិកជាលើកដំបូងនៅឆ្នាំ ២០០៨។ តាំងពីពេលនោះមក Hazard លេងឲ្យបែលហ្សិកសរុប ១២៦ប្រកួត និងស៊ុតចូល ៣៣គ្រាប់។

ក្នុង World Cup ២០២២ នេះ Hazard មិនអាចរកគ្រាប់បាល់បានឡើយ ខណៈពេលដែលក្រុមជម្រើសជាតិបែលហ្សិកបានហាលអាវតាំងពីវគ្គ Group Stage ក្នុងលទ្ធផលឈ្នះ ១ ស្មើ ១ និងចាញ់ ១។

ក្នុងបីប្រកួតនោះ បែលហ្សិកអាចស៊ុតចូលតែ ១គ្រាប់ប៉ុណ្ណោះ។ មជ្ឈដ្ឋានបាល់ទាត់ជាច្រើន បានភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីទម្រង់លេងរបស់បែលហ្សិកក្នុង World Cup នេះ ដោយថា បែលហ្សិកកំពុងឈរលេខ ២ ក្នុងចំណាត់ថ្នាក់ FIFA នៃក្រុមជម្រើសជាតិល្អជាងគេទូទាំងពិភពលោក តែបែរជាលេងមិនសូវល្អទៅវិញ។

ការវិភាគមួយចំនួនបានលើកឡើងថា មូលហេតុដែលធ្វើឲ្យបែលហ្សិកលេងមិនសូវបានល្អក្នុង World Cup ២០២២ គឺដោយសារកត្ដាជាច្រើនរួមមាន សមត្ថភាពដឹកនាំរបស់គ្រូបង្វឹក វ័យចាស់របស់កីឡាករ ក៏ដូចជាបញ្ហាសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុម ដោយមានការលេចលឺពាក្យចចាមអារ៉ាមថាកីឡាករល្បីៗមួយចំនួនក្នុងក្រុមឈ្លោះគ្នា រហូតដល់មិនមើលមុខគ្នា មិននិយាយជាមួយគ្នា ហើយមិនទាំងជិះយន្តហោះត្រលប់ទៅបែលហ្សិកជាមួយគ្នាទៀតផង៕