Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Felix មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​អនាគត​នៅ​ក្លឹប Atletico

  • Print

ខ្សែស្លាប Joao Felix បដិសេធក្នុងការឆ្លើយសំណួរពាក់ព័ន្ធនឹងអនាគតខ្លួននៅក្លឹប Atletico Madrid ឡើយ។ ទាល់តែ World Cup ចប់ ទើបកីឡាកររូបនេះឆ្លើយ។

ពេលត្រូវបានសួរ Felix បានប្រាប់អ្នកសារព័ត៌មានថា ខ្ខ្លួនមិននិយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងអនាគតខ្លួន និងក្លឹប Atletico Madrid នាពេលបច្ចុប្បន្ននេះ។ កីឡាកររូបនេះបញ្ជាក់ទៀតថា ទាល់តែ World Cup ទើបនិយាយរឿងទាំងអស់នេះ។

មួយរយៈកាលចុងក្រោយនេះ មុនព្រឹត្តិការណ៍ World Cup កីឡាករ Joao Felix ត្រូវបានសង្កេតឃើញថា កំពុងមានបញ្ហាជាមួយគ្រូបង្វឹកក្លឹប Atletico លោក Diego Simone។

លោក Simone មិនចាត់ទុក Felix ជាកីឡាករបង្គោលទៀតឡើយ ដោយលោកទម្លាក់តំណែងរបស់កីឡាករព័រទុយហ្គាល់ត្រឹមជាខ្សែប្រយុទ្ធបម្រុង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់បង្ហាញសញ្ញាមិនសប្បាយចិត្តនឹងគ្នាកាលពីពេលកន្លងមក។

ឧទាហរណ៍ក្នុងប្រកួត Champions League មួយកាលពីខែតុលាកន្លងទៅ Felix ជាកីឡាករបម្រុង។ លោក Simone បានឲ្យ Felix រត់កំដៅសាច់ដុំដល់ទៅ ៣ ដង តែចុងបញ្ចប់សម្រេចមិនដាក់ Felix ឲ្យចូលលេងការប្រកួត។

កាលពីឆ្នាំ ២០១៩ Atletico បានផ្ទេរ Felix ពីក្លឹប Benfica ក្នុងតម្លៃប្រមាណ ១៤០ លានដុល្លារសហរដ្ឋអាមេរិក ដែលជាតម្លៃផ្ទេរខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រក្លឹបអេស្ប៉ាញមួយនេះ។ តម្លៃនេះផងដែរ ក៏បានធ្វើឲ្យ Felix ជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេ ទី ៤ ក្នុងពិភពបាល់ទាត់។

គិតមកទល់ពេលនេះ Felix លេងសរុបឲ្យ Atletico ជាង ១៣០ ប្រកួត និងស៊ុតចូល ៣៣ គ្រាប់។ ក្នុងរដូវកាល ២០២២/២០២៣ Felix លេងឲ្យ Atletico សរុបបានតែ ១៨ ប្រកួតប៉ុណ្ណោះ ហើយច្រើនជាកីឡាករបម្រុង។ មិនមានសារព័ត៌មានណាមួយអាចអះអាងបានទេថា អ្នកទាំងពីរមានបញ្ហាជាមួយគ្នារឿងអ្វីនោះឡើយ។

សូម្បីតែសាម៉ីក្លឹប Atetico Madrid ក៏មិនបានបង្ហើបដែរអំពីបញ្ហានេះដែរ ដោយគ្រាន់តែបញ្ជាក់ថា Simone និង Felix មិនត្រូវគ្នា ហើយក្លឹបមានតែសម្រេចបង្ខំចិត្តផ្ទេរចេញខ្សែស្លាបព័រទុយហ្គាល់ បើមានសំណើសុំផ្ទេរសមរម្យមកដល់។

ក្លឹប Manchester United ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍ចង់បាន Felix នាខែមករាខាងមុខ។ ទោះមានបញ្ហាជាមួយបាល់ទាត់កម្រិតក្លឹបក្ដី Felix បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការជួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងព្រឹត្តិការណ៍ World Cup។

កីឡាកររូបនេះលេង ៣ ប្រកួត World Cup ហើយស៊ុតចូល ១ គ្រាប់ និងបញ្ជូនបាល់ស៊ុតបានសម្រេចចំនួន ២លើក៕