Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ក្នុង World Cup ២០២២

  • Print

ព្រឹតិ្តការណ៍ World Cup ឆ្នាំ ២០២២ នៅកាតា សម្បូរទៅដោយទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលខ្លះមិនអាចបំភ្លេចបាន។

ឧទាហរណ៍ ម៉ារុកបានទម្លាក់ក្រុមធំៗដូចជាព័រទុយហ្គាល់ និងអេស្ប៉ាញ ក្រូអាតបានធ្វើឲ្យប្រេស៊ីលហាលអាវជាដើម។ ដូច្នេះ ថ្ងៃនេះ Sabay សូមដកស្រង់នូវជ្រុងគួរឲ្យចាប់អារម្មណ៍មួយពីព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំមួយនេះ ដោយរំលេចអំពីចំនួនកីឡាករចំនួន ១០ រូបដែលមានវ័យចាស់ជាងគេក្នុង World Cup ឆ្នាំនេះ។

សូមបញ្ជាក់ថា បញ្ជីខាងក្រោម គឺគណនាទៅតាមអាយុរបស់កីឡាករដែលបានចូលលេងប្រកួត World Cup ២០២២ ចុងក្រោយបង្អស់គិតមកទល់ពេលនេះ។

ខាងក្រោមជាកីឡាករ ១០ រូបដែលមានវ័យចាស់ជាងគេ ហើយបានចូលលេងក្នុង World Cup លើកនេះ៖

១០- Diego Godin (ខ្សែការពារអ៊ុយរ៉ាហ្គាយ)៖ វ័យ ៣៦ ឆ្នាំ ៩ ខែ ១២ ថៃ្ង។

៩- Luka Modric (ខែ្សបម្រីក្រូអាត)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ។

៨- Bryan Ruiz (ខែ្សបម្រើប្រយុទ្ធកូស្ដារីកា)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ ៥ ថៃ្ង។

៧- Guillermo Ochoa (អ្នកចាំទីម៉ិកស៊ិក)៖ វ័យ ៣៧ ឆ្នាំ ៤ ខែ ១៧ ថៃ្ង។

៦- Steve Mandanda (អ្នកចាំទីបារាំង)៖ វ័យ ៣៧ ឆ្នាំ ៨ ខែ ២ ថៃ្ង។

៥- Cristiano Ronaldo (ខែ្សប្រយុទ្ធព័រទុយហ្គាល់)៖ វ័យ ៣៧ ឆ្នាំ ១០ ខែ ៥ ថៃ្ង។

៤- Thiago Silva (ខែ្សការពារប្រេស៊ីល)៖ វ័យ ៣៨ ឆ្នាំ ២ ខែ ១៧ ថៃ្ង។

៣- Dani Alves (ខែ្សការពារស្លាបប្រេស៊ីល)៖ វ័យ ៣៩ ឆ្នាំ ៦ ខែ ២៩ ថៃ្ង។

២- Pepe (ខែ្សការពារព័រទុយហ្គាល់)៖ វ័យ ៣៩ ឆ្នាំ ៩ ខែ ១៤ ថៃ្ង។

១- Atiba Hutchinson (ខែ្សបម្រើការពារកាណាដា)៖ វ័យ ៣៩ ឆ្នាំ ៩ ខែ ២៣ ថៃ្ង៕