Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើ​អាវ​អារ៉ាប់​ ដែល​ Messi ពាក់​​ពេល​លើក​ពាន​ World Cup មាន​ន័យ​ដូចម្ដេច?

  • Print

 

នៅមុនពេលដែលខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi គេសង្កេតឃើញស្ដេចកាតា Tamim bin Hamad Al Thani គ្រងអាវអារ៉ាប់មួយប្រភេទឱ្យ Messi។

អាវអារ៉ាប់នោះមានឈ្មោះថា អាវប៊ីស៊ុត (Bisht) ដែលជាអាវប្រពៃណីសម្រាប់ជនជាតិអារ៉ាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic។

អាវនេះដែរគេប្រើប្រាស់សម្រាប់ពិធីពិសេសៗមួយចំនួនដូចជា ពិធីមង្គលការ ឬ បុណ្យសាសនាឥស្លាមមួយចំនួនដូចជា អេដមូបារ៉ាក់ ឬ រ៉ាម៉ាដនជាដើម។ អាវនេះដែរច្រើនតែពាក់ដោយមន្ត្រីធំៗ ដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចការសាសនា ពោលគឺនិមិត្តសញ្ញានៃអាវនេះគឺជាប់ពាក់ព័ន្ធវណ្ណៈខ្ពង់ខ្ពស់ និងមានសែស្រឡាយស្ដេចជាដើម៕