Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ក្លឹប​ដំបូង​ក្រោយ​មក​ពី World Cup

  • Print

ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar ទទួលបានកាតក្រហមកាលពីថ្ងៃពុធនៅក្នុងប្រកួតក្លឹបលើកដំបូង ក្រោយពីត្រលប់មកពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា។

ក្នុងប្រកួតរវាងក្លឹប Paris Saint-Germain និងក្លឹប Strasbourg ខ្សែប្រយុទ្ធប្រេស៊ីលទទួលបានកាតលឿង ២ដង ដោយក្នុងនោះអាជ្ញាកណ្ដាលបានបណ្ដេញចេញពីទីលាននៅនាទីទី៦២ ស្របពេលដែល PSG នៅស្មើជាមួយ Strasbourg។

ក្រោយពេល Neymar ទទួលបានកាតក្រហម ខាង PSG ហាក់បីដូចជាតឹងតែងខិតខំរកគ្រាប់បាល់ណាស់ តែនៅខកខានទោះជាមានឱកាសច្រើនក៏ដោយ។ លុះដល់ពេលចុងម៉ោងនៅនាទី៩០បន្ថែម ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទីមួយ ដែលជួយឱ្យ PSG ស្រោចស្រង់ទទួលបាន ៣ពិន្ទុ។

PSG នៅពេលនេះកំពុងតែឈរនៅកំពូលតារាង Ligue 1 ជាមួយនឹង ៤៤ពិន្ទុ ខណៈក្រុមលេខ ២ គឺក្លឹប Lens មាន ៣៦ពិន្ទុ៕