Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ុត​ Leeds បាន ២គ្រាប់ Haaland នៅ​នឹក​ស្ដាយ ព្រោះ​ចង់​បាន​ ៥គ្រាប់​តែ​ឯង

  • Print

ខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Haaland ទោះជារកបាន ២គ្រាប់ក្នុងប្រកួតរវាង Manchester City ប៉ះនឹង Leeds United ក៏នៅនឹកស្ដាយ ព្រោះថាខ្លួនចង់ស៊ុតចូល ៥គ្រាប់ម្នាក់ឯង។

កីឡាកររូបនេះបានលើកឡើងថា៖ «ខ្ញុំបាននិយាយប្រាប់មិត្តរួមក្រុមរបស់ខ្ញុំថា ខ្ញុំអាចរកបាន ៥គ្រាប់ ហើយនេះជារឿងពិត»។ ទោះជាបែបនេះក្ដី កីឡាករកើតឆ្នាំ២០០០ រូបនេះបានបំបែកកំណត់ត្រា Premier League ដោយក្លាយជាកីឡាកររកបាន ២០គ្រាប់លឿនជាងគេ ដោយត្រឹមតែ ១៤ប្រកួតប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ កីឡាកររូបនេះអះអាងថា ខ្លួន «ឃ្លាន» ចង់រកគ្រាប់បាល់ ត្បិតអីខ្លួននៅដេកផ្ទះមើល World Cup ចង់មួយខែមកហើយ៕