Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pep៖ កុងត្រា​របស់​ខ្ញុំ​នៅ Man City គ្រាន់​តែ​ជា​ក្រដាស​មួយ​សន្លឹក​ប៉ុណ្ណោះ

  • Print

លោកPep Guardiola អ្នកចាត់ការក្លឹប Manchester City បានលើកឡើងប្រាប់សារព័ត៌មាន Marca កាលពីពេលថ្មីៗនេះថា កុងត្រារបស់លោកជាមួយក្លឹប Premier League មួយនេះគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះ។

ការលើកឡើងបែបនេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពេលដែលលោកបន្តកុងត្រាថ្មីជាមួយក្លឹប។លោកបាននិយាយថា៖ «នៅពេលណាដែលខ្ញុំមានអារម្មណ៍ថាអ្វីៗមិនដូចការរំពឹងទុក នោះខ្ញុំនឹងលាលែងពីតំណែង ឬ មិនបន្តកុងត្រាថ្មីឡើយ។

ខ្ញុំនឹងមិនបន្តដូច Alex Ferguson ឬ Arsene Wenger ឡើយ។ កុងត្រាគ្រាន់តែក្រដាសមួយសន្លឹកសម្រាប់ខ្ញុំប៉ុណ្ណោះ»។ «ខ្ញុំបន្តកុងត្រាជាមួយក្លឹប ដោយសារតែខ្ញុំគិតថា ក្រុមរបស់យើងអាចបន្តដំណើរជាមួយគ្នាបាន ក្រោមការដឹកនាំរបស់ខ្ញុំ។ នៅចុងក្រោយ វាជារឿងលទ្ធផល ហើយប្រសិនបើយើងហត់ចិត្តនឹងគ្នា នោះខ្ញុំនឹងមិនបន្តដល់ចប់កុងត្រានោះទេ»។ នេះជាការលើកឡើងរបស់លោក។

លោក Pep ធ្លាប់និយាយថា លោកឈ្នះពានអស់ហើយជាមួយ Man City នៅឡើយតែពាន UEFA Champions League ប៉ុណ្ណោះ។ បុរសមកដែនដីកាតាឡាន់មួយនេះមានអាជីពជាគ្រូបង្វឹកគួរឱ្យចាប់អារម្មណ៍មួយ ដោយលោកដឹកនាំឈ្នះស្ទើរតែគ្រប់ពានទាំងអស់ជាមួយក្លឹប Barcelona និងក្លឹបអាល្លឺម៉ង់ Bayern Munich មុននឹងមក Man City កាលពីឆ្នាំ២០១៦៕