គ្រូ Arsenal នៅមិនទាន់ហ៊ានសន្យាយកឈ្នះពាន Premier League ទោះដាច់ Man City ៧ពិន្
- Details
- Category: Sport News
អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta នៅមិនទាន់ហ៊ានសន្យាយកឈ្នះពាន Premier League នៅក្នុងឆ្នាំ២០២៣ ទោះបីជាក្លឹបកាំភ្លើងធំរាជធានីឡុងដុងមួយនេះវ៉ាដាច់ក្លឹប Manchester City ដែលកំពុងឈរលេខ២ តារាង Premier League ចំនួន ៧ពិន្ទុក្ដី។
ថ្លែងប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតប៉ះនឹងក្លឹប Newcastle United លោក Arteta បានលើកឡើងថា លោក និងកូនក្រុមសប្បាយចិត្តនឹងលទ្ធផលកន្លងមកក៏ពិតមែន ប៉ុន្តែនៅចង់ព្យាយាមធ្វើឱ្យបានល្អបន្ថែមទៀតនៅក្នុងរដូវកាលនេះ។
ជាមួយគ្នានេះដែរ លោកយល់ឃើញក្លឹប Newcastle United ជា «វិញ្ញាសាធំ» សម្រាប់ Arsenal ក្នុងដំណើររបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Premier League។ Arsenal នឹងស្វាគមន៍ Newcastle United នៅយប់ថ្ងៃអង្គារនេះនៅទឹកដីរបស់ខ្លួន។
ក្លឹបមួយនេះខកខានឈ្នះពាន Premier League តាំងពីឆ្នាំ២០០៤មក ដោយនៅកាលនោះ Arsenal ធ្វើបានល្អមែនទែន ដោយមិនធ្លាប់ចាញ់មួយប្រកួតសោះនៅ Premier League៕