Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

FIFA នឹង​ស្នើសុំ​ប្រទេស​នីមួយៗ​ដាក់​ឈ្មោះ​កីឡដ្ឋាន​មួយ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ Pele

  • Print

សហព័ន្ធនៃសមាគមបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA នឹងស្នើសុំប្រទេសនីមួយៗដាក់ឈ្មោះកីឡដ្ឋានមួយ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele។ នេះបើតាមការលើកឡើងរបស់លោក Gianni Infantino ប្រធាន FIFA។

លោកថ្លែងប្រាប់អ្នកកាសែតអំឡុងពេលដែលលោកចូលរួមក្នុងពិធីបុណ្យសពរបស់ លោក Pele ដែលប្រព្រឹត្តិទៅកាលពីថ្ងៃច័ន្ទ នៅទីក្រុងសាន់តូស ប្រទេសប្រេស៊ីល។ «យើងនឹងស្នើសុំប្រទេសទាំងអស់ក្នុងការដាក់ឈ្មោះកីឡដ្ឋានណាមួយរបស់គេ ជាមួយនឹងឈ្មោះថា Pele»។

នេះបើតាមការលើកឡើងរបស់លោក Infantino។ ជាមួយគ្នានេះដែរ លោកប្រធាន FIFA បានហៅថា លោក Pele ដែលមានឈ្មោះពិតថា Edson Arantes do Nascimento ជា «កីឡាករគំរូ»។ លោក Pele បានទទួលមរណភាពកាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

លោកបានឈ្នះពាន World Cup ៣ដង នៅពេលដែលលោកលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល៕