Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ten Hag យល់​ថា Man Utd ឈ្នះ Bournemouth ដោយសារ​សំណាង

  • Print

អ្នកចាត់ការក្លឹប Manchester United លោក Erik Ten hag បានលើកឡើងក្រោយក្រុមរបស់លោកឈ្នះក្លឹប Bournemouth ៣-០ ថា កូនក្រុមរបស់លោកលេងមិនសូវល្អទេ តែបានសំណាងយោង។

លោកបានលើកឡើងថា៖ «ខ្ញុំសប្បាយចិត្តនឹងលទ្ធផលនេះ»។ លោកបានបន្ថែមថា៖ «តែថ្ងៃនេះមិនមែនជាការប្រកួតដ៏ល្អរបស់យើងនោះទេ បើនិយាយឱ្យស្មោះត្រង់ទៅ យើងលេងជាក្រុមមិនសូវល្អប៉ុន្មាននោះទេ។ យើងរកគ្រាប់បាល់បាន តែពេលខ្លះយើងក៏សំណាងផងដែរ»។

Man Utd បានឈ្នះ ៦ប្រកួតជាប់ៗគ្នាមកហើយ។ ក្លឹបមួយនេះកំពុងតែឈរចំណាត់ថ្នាក់លេខ ៤ ជាមួយ ៣៥ពិន្ទុក្នុងដៃ៕