Felix ចូលលេងឱ្យ Chelsea ភ្លាម បង្កើតកំណត់ត្រាអាក្រក់ដោយបានកាតក្រហមមួយភ្លែត
- Details
- Category: Sport News
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Joao Felix ទទួលបានកាតក្រហមមួយភ្លាមៗ ក្រោយពេលដែលខ្លួនចូលលេងឱ្យក្លឹប Chelsea ក្នុងប្រកួតដំបូងបង្អស់ប៉ះនឹងក្លឹប Fulham។
កីឡាកររូបនេះទទួលបានកាតក្រហមនៅនាទីទី ៥៨ ដែលពេលនោះ Chelsea នៅស្មើគ្នាជាមួយ Fulham ក្នុងលទ្ធផល ១-១ តែក្រោយមកខាង Fulham បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៣ ដែលបណ្ដាលឱ្យ Chelsea ចាញ់ក្នុងលទ្ធផល ២ ទល់នឹង ១។
Felix ទើបតែផ្ទេរពី Atletico Madrid ក្នុងកុងត្រាខ្ចីជើង ដែលមានសុពលភាពដល់ចប់រដូវកាលនេះ។ កីឡាកររូបនេះក្លាយជាកីឡាករ Chelsea លើកដំបូងបង្អស់ ដែលទទួលបានកាតក្រហមក្នុងប្រកួតដំបូងរបស់ខ្លួន ហើយក្លាយជាកីឡាករទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលទទួលកាតក្រហមនៅក្នុងប្រកួតដំបូងនៃក្របខ័ណ្ឌ Premier League៕