Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ឈ្នះ Forest ៣-០ Ten Hag ថា​ Man Utd ដល់​ពេល​ត្រូវ​ឈ្នះ​ពាន​វិញ​ហើយ

  • Print

 

លោក Erik Ten Hag យល់ឃើញថា ក្លឹប Manchester United ខានឈ្នះពានយូរពេកហើយ ហើយក្លឹបទាំងមូលត្រូវប្រឹងប្រែងឱ្យខ្លាំង ដើម្បីយកឈ្នះពានមកវិញ។

លោកលើកឡើងដូច្នេះ ក្រោយពេលដែលក្លឹបឈ្នះក្លឹប Nottingham Forest ក្នុងលទ្ធផល ៣-០ កាលពីយប់ថ្ងៃពុធ អំឡុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានខារ៉ាបាវ។

«ពេលនេះ Manchester United មិនបានឈ្នះពាន ហើយរឿងនេះអូសបន្លាយអស់ពេលជាយូរហើយ»។ នេះជាការលើកឡើងរបស់លោក។ លោកបានបន្ថែមថា៖ «យើងដឹងច្បាស់ពីរឿងនេះ ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីយកពានមកវិញ»។

Manchester United ខានឈ្នះពានតាំងពីឆ្នាំ២០១៧មក។ នៅក្នុងឆ្នាំនេះដែរ ឱកាសក្នុងការឈ្នះពានខារ៉ាបាវគឺ កៀកមែនទែនហើយ ដោយក្លឹបមួយនេះឈ្នះជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយត្រូវលេងមួយជើងទៀត មុននឹងលេងវគ្គផ្ដាច់ព្រ័ត្រ។

ក្រៅពីពានខារ៉ាបាវ Man Utd នៅមានឱកាសឈ្នះពាន UEFA Europa League ក៏ដូចជាពាន FA Cup ខណៈលីគកំពូលអង់គ្លេសវិញ Man Utd នៅឈរលេខ ៤ ដោយឃ្លាតពីក្រុមកំពូលតារាង ១១ពិន្ទុ៕