Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូ​បង្វឹក​ចាំទី​របស់ Neuer ត្រូវ​បាន​ក្លឹប Bayern បណ្ដេញ​ចេញ​

  • Print

លោក Toni Tapalovic គ្រូបង្វឹកចាំទី និងមិត្តជិតស្និទ្ធរបស់អ្នកចាំទីក្លឹប Bayern Munich កីឡាករ Manuel Neuer ត្រូវបានក្លឹបបណ្ដេញចេញពីការងារកាលពីថ្ងៃច័ន្ទកន្លងទៅ។បើតាមមូលហេតុផ្លូវការរបស់ក្លឹប បុរសដែលមានអាយុ ៤២ឆ្នាំរូបនេះមាន «របៀបរបបធ្វើការខុសពីក្លឹប»។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bild គ្រូចាំទីដែលធ្វើការនៅ Bayern អស់ ១១ឆ្នាំរូបនេះ មានភាពមិនចុះសម្រុងជាមួយអ្នកចាត់ការរបស់ក្លឹបគឺលោក Julian Nagelsmman។

សារព័ត៌មានដដែលបានចុះផ្សាយថា លោក Tapalolvic បានទម្លាយខ្លឹមសារនៃប្រជុំសម្ងាត់រវាងបុគ្គលិកគ្រូបង្វឹកទៅកាន់កីឡាករចាស់ៗ។ ក្រោយពីរឿងហេតុនេះកើតឡើង Neuer ក៏បានបង្ហោះសារនៅបណ្ដាញសង្គមរបស់ខ្លួនសម្ដែងពីភាពសោកស្ដាយ និងភាពដឹងគុណចំពោះលោក Tapalovic៕