Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ Al-Nassr បន្ទោស​ Ronaldo ដែល​បណ្ដោយ​ឱ្យ​ក្លឹប​ធ្លាក់ចេញ​ពី​ពាន​ Super Cup អារ៉ាប៊ីសាអ៊ូឌីត

  • Print

លោក Rudi Garcia គ្រូបង្គោលក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr បានលើកឡើងថា ការណ៍ដែល Ronaldo ស៊ុតមិនចូលនៅតង់ទី១ បានធ្វើឱ្យក្លឹបរបស់ខ្លួនស្ថិតនៅស្ថានភាពចាញ់ប្រៀបគេ។

ក្លឹប Al Nassr បានចាញ់ក្លឹបលេខ ៣ លីគអារ៉ាប៊ីសាអ៊ូឌីតក្លឹប Al-Ittihad ក្នុងលទ្ធផល ៣-១ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន Super Cup របស់ប្រទេសនេះ។ «រឿងមួយដែលផ្លាស់ប្ដូរការប្រកួតគឺ ការខកខានឱកាសរបស់កីឡាករ Cristiano Ronaldo នៅតង់ទី១»។

នេះជាការលើកឡើងរបស់គ្រូជនជាតិបារាំងរូបនេះ។ នៅក្នុងប្រកួតខាងលើនេះ ក្លឹប Al-Ittihad បានរកបាន ២គ្រាប់មុននៅតង់ទី១។ លុះចូលតង់ទី២ ខាង Al-Nassr បានដាក់មួយគ្រាប់នៅនាទីទី៦៧ មុនពេលដែលម្ខាងទៀតដាក់គ្រាប់ទី៣ នៅនាទី៩០បូក៕