Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​តែ​ក្លឹប​ក្រៅ​ទ្វីប​អឺរ៉ុប​ ៣ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ពាន FIFA Club World Cup

  • Print

កម្មវិធី FIFA Club World Club ជាកម្មវិធីមួយដែលមានការចូលរួមប្រកួតប្រជែងពីក្លឹបជើងឯកទ្វីបទាំងអស់លើពិភពលោក (លើកលែងទ្វីបអង់តាកទិច) និង ក្រុមជើងឯកលីគកំពូលនៃប្រទេសម្ចាស់ផ្ទះ។

ពាននេះ បង្កើតដំបូងនៅឆ្នាំ ២០០០ ហើយផ្អាកដំណើរការរហូតដល់ឆ្នាំ ២០០៥ ដោយការមិនចុះសម្រុងរវាង FIFA និង ដៃគូឧបត្ថម្ភ។ ខាងក្រោមនេះ ជាក្លឹបក្រៅទ្វីបអឺរ៉ុបដែលបានឈ្នះពាននេះ៖

១. ក្លឹប Corinthians (២០០០ និង ២០១២) នៅពេលពាននេះ បង្កើតឡើងដំបូងមានក្លឹបចំនួន៨ ចូលរួមដោយក្នុងនោះមានក្លឹបអឺរ៉ុប ២ គឺក្លឹប Manchester United (ជើងឯក UCL ឆ្នាំ ១៩៩៨/៩៩) និង ក្លឹប Real Madrid (ជើងឯកពានអន្តរទ្វីប ១៩៩៨)។

ក្លឹបមកពីទ្វីបអឺរ៉ុបសុទ្ធតែរងការអាម៉ាស់ទាំង ២ ដោយក្លឹប Manchester United ធ្លាប់ក្នុងវគ្គជម្រុះពូល ឯក្លឹប Real Madrid បានចំណាត់ថ្នាក់លេខ ៤។ ពេលនោះក្លឹបជើងឯកលីគប្រេស៊ីល Corinthians គឺជាជើងឯកពានក្លឹបពិភពលោក ដោយបានយកឈ្នះក្លឹបប្រេស៊ីល Vasco de Gama។

កន្លងបាន ១២ឆ្នាំក្រោយមក ក្លឹបមួយនេះ បានបំបាក់ក្លឹបអង់គ្លេស Chelsea ដោយលទ្ធផល ១ ទល់នឹង ០។

២. ក្លឺប Sao Paulo (២០០៥)នៅឆ្នាំ ២០០៥ ក្លឹបប្រេស៊ីល Sao Paulo ដែលជាជើងឯកទ្វីបអាមេរិកខាងត្បូង បានយកឈ្នះក្លឹបអង់គ្លេស Liverpool ក្នុងលទ្ធផល ១ ទល់នឹង ០។

៣. ក្លឹប Internacional (២០០៦)ក្នុងឆ្នាំ ២០០៦ ក្លឹបប្រេស៊ីលដែលជាជើងឯកទ្វីបអាមេរិកខាងត្បូង បានយកឈ្នះក្លឹប Barcelona ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលជាគ្រាប់បាល់ចុងម៉ោង៕