Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាំង​ណាស់​! Haaland រក​បាន​​៥​គ្រាប់​ម្នាក់​​ឯង សាង​កំណត់ត្រា​នៅ UCL

  • Print

ការប្រកួតជើងទីពីរនៃពានរង្វាន់ Champions League ខ្សែប្រយុទ្ធ Erling Haaland ធ្វើបាន៥គ្រាប់ម្នាក់ឯងជួយ Manchester City យកឈ្នះ RB Leipzig ៧-០ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

Haaland ពេលនេះបានក្លាយជាកីឡាករលឿននិងក្មេងជាងគេរកបាន៣០គ្រាប់នៅ UCL បំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Kylian Mbappe។ គេក៏បានក្លាយជាកីឡាករក្មេងជាងគេដែលអាចរកបាន៥គ្រាប់ក្នុងមួយប្រកួតនៅ UCL ចូលរួមជាមួយ Lionel Messi និងខ្សែប្រយុទ្ធប្រេស៊ីល Luiz Adriano ដែលធ្លាប់ធ្វើបានគ្រាប់បាល់ដូចគ្នា។

Haaland វ័យ២២ឆ្នាំ ពេលនេះរកបាន៣៩គ្រាប់ក្នុងរដូវកាលនេះគិតគ្រប់កម្មវិធីប្រកួត ក្លាយជាកីឡាករ City ដំបូងដែលឈានដល់តួលេខនេះក្នុងរដូវកាលតែមួយ។ កាលពីជើងទីមួយក្នុងទឹកដីប្រទេសអាល្លឺម៉ង់ City បានប្រកួតស្មើគ្នា ១-១ ជាមួយ RB Leipzig។ ដូច្នេះសរុបទាំងពីរជើង City យកឈ្នះ ៨-១៕