Social Network

Liverpool ធ្លាក់​ចេញ​ពី UCL ខណ​ៈរក​ឃើញ​៨​ក្រុម​បាន​ឡើង​ទៅ​វគ្គ​បន្ត

ក្រុមហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ ក្រោយប្រកួតជើងទីពីរចាញ់ Real Madrid ១-០ កាលពីយប់មិញ។

Liverpool ដែលប្រកួតចាញ់កាលពីជើងទីមួយ ៥-២ បានដាក់ខ្សែប្រយុទ្ធដល់ទៅ៤នាក់សម្រាប់ការប្រកួតយប់មិញនៅកីឡដ្ឋាន Bernabeu ដើម្បីព្យាយាមវាយបកត្រឡប់មកវិញ។

ប៉ុន្តែក្ដីសង្ឃឹមនេះមិនដូចបំណងឡើយ ដោយនាទី៧៨ ខ្សែប្រយុទ្ធ Karim Benzema រកបានមួយគ្រាប់ឲ្យ Madrid ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងប្រកួតនេះផងដែរ។ ដូច្នេះសរុបការប្រកួតទាំងពីរជើង Real Madrid បានយកឈ្នះ Liverpool ៦-២ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League។

ទល់នឹងពេលនេះពានរង្វាន់ UCL បានរកឃើញអស់ហើយដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ មានដូចជា៖

Chelsea

Manchester City

Real Madrid

Inter Milan

AC Milan

Napoli

Bayern Munich

Benfica៕