Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Griezmann គិត​គូរ​ចង់​ឈប់​លេង​ក្រុម​ជម្រើស​ជាតិបារាំង

  • Print

តាមពាក្យចចាមអារ៉ាមរបស់កាសែតល្បីរបស់បារាំងមួយបានបញ្ជាក់ថា កីឡាករ Antoine Griezmann បានគិតគូរចង់ឈប់លេងឲ្យក្រុមជម្រើសជាតិបារាំង ព្រោះខឹងរឿងគ្រូបង្វឹកមិនឲ្យធ្វើប្រធានក្រុម។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Figaro បានឲ្យដឹងថាខ្សែប្រយុទ្ធ Antoine Griezmann មានការខឹងសម្បារ ហើយគិតគូរចង់ឈប់លេងឲ្យក្រុមជម្រើសជាតិបារាំង ក្រោយគ្រូបង្វឹក Didier Deschamps គ្រោងចង់ឲ្យតំណែងប្រធានក្រុមទៅឲ្យកីឡាករវ័យក្មេង Kylian Mbappe ។

ប្រធានក្រុមបច្ចុប្បន្នរបស់បារាំងគឺអ្នកចាំទី Hugo Lloris បានចូលនិវត្តន៍លេងបាល់ជម្រើសជាតិកាលពីដើមឆ្នាំនេះ។ បើតាមប្រភពដដែល បានលើកឡើងថា Griezmann យល់ឃើញថា ខ្លួនស័ក្ដិសមជាប្រធានក្រុមជាង Mbappe ព្រោះខ្លួនលេង និងជួយជម្រើសជាតិបារាំងបានយូរជាង Mbappe។

Griezmann លេងឲ្យបារាំងតាំងពីឆ្នាំ ២០១៤ ហើយបង្ហាញខ្លួន ១១៧ លើក និងស៊ុតចូល ៤២គ្រាប់។ Mbappe លេងឲ្យបារាំងនៅឆ្នាំ ២០១៧ បង្ហាញខ្លួន ៦៦ លើក ហើយទាត់ចូលទី ៣៦ គ្រាប់។

គិតមកទល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយពី Griezmann ឬ Mbappe ឬ លោក Deschamps នៅឡើយទេទាក់ទងរឿងនេះ៕