Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូច​ ដេវីត៖​ ខ្ញុំ​ឃើញ​ខ្មែរ​ចាញ់​ច្រើន​ពេក​ឈឺ​ចិត្ត​ មហិច្ឆតា​ចង់​សងសឹក​វិញ​

  • Print

កីឡាករ ទូច ដេវីត ថាការសម្រុកវ៉ៃដៃគូតាំងពីចាប់ផ្ដើមទឹកទី១ កាលពីថ្ងៃទី៨ ខែឧសភា គឺបំណងធំនោះចង់វ៉ៃសងសឹកជូនមិត្តរួមជាតិដែលចាញ់ច្រើននៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះនេះ។

ទូច ដេវីត បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះគឺកីឡាករកម្ពុជាផ្នែកប្រដាល់សកលនេះចាញ់ចង់អស់ទៅហើយ ដូច្នេះឃើញចាញ់ច្រើនបែបនេះឈឺចិត្តខ្លាំងណាស់ និងចង់សងសឹកជូនមិត្តរួមជាតិវិញ។

ហេតុនេះហើយទើបមហិច្ឆតាចង់ឈ្នះចូលវ៉ៃតាំងពីដើមទឹកទី១ តែម្ដងទៅ។ចំពោះសមត្ថភាពកីឡាករឡាវដែលជាដៃគូម្សិលមិញគឺល្អ និងរហ័សចេញចូលបានលឿន។ ប៉ុន្តែកីឡាករឡាវនេះចាញ់វ៉ៃរបស់ខ្លួន ដូច្នេះហើយទើបរូបគេព្យាយាមគេចចេញការវ៉ៃពោះ។

ដោយសារតែខ្លួនបានចាប់ក្បាច់ និងជំហររបស់ដៃគូបាននិងត្រៀមឆក់ម៉ាត់ធ្វើឲ្យដៃគូសន្លប់តែម្ដង។បញ្ជាក់ដែរថា កីឡាករកម្ពុជា ទូច ដេវីត ថ្ងៃទី៨ ខែឧសភា ២០២៣ បានផ្ដួលកីឡាករឡាវ Thongninh Xayyaseng ឲ្យសន្លប់នៅទឹកទី២ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

រូបគេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដោយត្រូវប៉ះកីឡាករហ្វីលីពីន Paul Julyfer។ ពួកគេនឹងប្រកួតនៅថ្ងៃទី១១ ខែឧសភា ២០២៣ នៅសាល OCIC៕

ដកស្រង់ពី៖ Sabay