Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo ចង់​លា​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​មក​លេង​នៅ​អឺរ៉ុប

  • Print

Cristiano Ronaldo ចង់ចេញពីក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដើម្បីត្រលប់មកលេងនៅអឺរ៉ុបវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo។

បើតាមប្រភពដដែលRonaldo យល់ឃើញថាហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗរបស់អារ៉ាប៊ីសាអ៊ូឌីតនៅមានកម្រិត ដែលជាកត្តាសំខាន់ក្នុងការចង់ចាកចេញពីក្លឹប Al-Nassr។

Mundo Deportivo បានលើកឡើងទៀតថា ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៨ ឆ្នាំ ចង់ត្រលប់មកលេងនៅអឺរ៉ុបវិញ តែក៏មិនទាត់ចោលដែរចំពោះជម្រើសផ្សេងៗទៀតក្រៅពីអឺរ៉ុប។

ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយដែលអាចអះអាងថាក្លឹបណានៅអឺរ៉ុប ឬក្រៅអឺរ៉ុប ដែល Ronaldo ចង់ទៅរួមរស់ជាមួយបន្ទាប់ពីចេញពី Al-Nassr។

Ronaldo បានបញ្ចប់កុងត្រាជាមួយ Manchester United កាលពីខែវិច្ឆិកា ឆ្នាំមុន។ មួយខែក្រោយមក កីឡាករបានសម្រេចមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីតដែលទទួលបានកុងត្រារយៈពេល ២ ឆ្នាំជាមួយនឹងទំហំទឹកប្រាក់ពលកម្មដល់ទៅ ២១៥ លានដុល្លារសហរដ្ឋអាមេរិក។

Ronaldo លេងឲ្យ Al-Nassr បាន ១៧ ប្រកួត និងស៊ុតចូល ១៣ គ្រាប់ គិតមកទល់ពេលនេះ៕

ដកស្រង់ពី៖ Sabay