Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​មាន​អត្តពលិក២៣៦នាក់ ​ប្រកួ​តដណ្ដើម​មេដាយ​នៅ​អាស៊ានប៉ារ៉ាហ្គេម​

  • Print

ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា រហូតមកដល់ពេលនេះ កម្ពុជា មានអត្តពលិកចំនួន ២៣៦ នាក់ បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា។

ឯកឧត្ដមបានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងក៏មានការគាំទ្រពីសំណាក់ក្រុមហ៊ុនមួយចំនួនផងដែរ ហើយខ្ញុំក៏សូមជំរាបជូនដែរថា កីឡាករ កីឡាការិនីយើង មកដល់ពេលនេះ យើងមានចំនួន ២៣៦ នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងធ្វើជាម្ចាស់ផ្ទះ គឺមាន១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport ដែលជាកីឡាសម្តែង។ ក្នុងនោះមានកីឡាករចំនួន ១៦០ នាក់ កីឡាការិនីចំនួន ៧៦ នាក់ និងមន្ត្រីដែលចុះជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់»។

ឯកឧត្ដមបានបន្ថែមទៀតថា នេះជាកត្តាមួយដ៏ចាំបាច់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយចូលរួមអបអរសាទរជាមួយបណ្ដាប្រទេសដទៃផ្សេងទៀត ក្នុងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការត្រៀមខ្លួនឱ្យបានល្អហើយម្ចាស់ផ្ទះកម្ពុជា ក៏បានរៀបចំទីលានរួចរាល់ ដើម្បីឱ្យត្រូវតាមស្តង់ដារ ដោយចំណាយទឹកប្រាក់សរុបប្រមាណជា១លានដុល្លារអាមេរិក។

គួររំឭកថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕