Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pepថា​ នឹង​បន្ត​នៅ​ Man City រដូវកាល​ក្រោយ​ទោះ​ក្លឹប​កំពុង​រង​បញ្ហា​ច្បាប់​ហិរញ្ញវត្ថុ​ជា​ច្រើន​ក្ដី​​

  • Print

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកនឹងនៅបន្តជាមួយក្លឹបនេះនៅរដូវកាលក្រោយទៀត ទោះក្លឹបនេះកំពុងរងបញ្ហាច្បាប់ហិរញ្ញវត្ថុជាច្រើនក្ដី។

លោក Pep បាននិយាយថា៖" ខ្ញុំនឹងនៅដឹកនាំក្លឹបនេះនៅរដូវកាលខាងមុខទៀត។ ខ្ញុំមិនមានគំនិតចាកចេញពីក្លឹបនេះនោះទេ "។ លោកបន្តថា៖" ខ្ញុំនឹងបន្តដឹកនាំក្លឹបនេះតទៀត ទោះបីឥឡូវនេះក្លឹបយើងកំពុងរងបញ្ហាច្បាប់ហិរញ្ញវត្ថុ ១០០ករណីក្ដីពី Premier League ប៉ុន្តែកុំព្រួយបារម្ភ យើងនឹងជម្នះបញ្ហាហ្នឹង "។

នៅក្នុងរដូវកាលនេះ Pep ដឹកនាំ Man City ឈ្នះ Premier League ហើយខណៈនៅមាន FA Cup និង UCL ដែលលោកបន្តចង់បាន៕

ដកស្រង់ពី៖ Sabay