Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ Ten Hag ​ឆ្លើយ​យ៉ាង​ខ្លី​រឿង​ពាក្យ​ចចាមអារ៉ាម​ Man Utd ចង់​ទិញ Neymar

  • Print

នាថ្ងៃនេះ លោក Erik Ten Hag អ្នកចាត់ការ Manchester United បាននិយាយឆ្លើយតបរឿងពាក្យចចាមអារ៉ាម បិសាចក្រហមនឹងអាចទិញ Neymar Jr ឬអត់។

លោកបានឆ្លើយយ៉ាងខ្លីយ៉ាងដូច្នេះ៖ «បើមានព័ត៌មានទាក់ទិននឹងរឿងនេះ យើងនឹងប្រាប់អស់លោកអ្នក»។ PSG កាលពីពេលថ្មីៗ ត្រូវបានសេចក្ដីរាយការណ៍ថា ចង់ផ្ទេរ Neymar ចេញ ដើម្បីត្រៀមនាំចូលកីឡាករក្មេងៗល្អ ដើម្បីជួយក្រុម។

កាលពីឆ្នាំ ២០១៧ Neymar បានមកចូលរួមជាមួយ PSG ពី Barcelona ក្នុងតម្លៃផ្ទេរកំណត់ត្រាថ្លៃបំផុត ពោលគឺ ២២២ លានអឺរ៉ូ។ក្នុងពេលលេងឲ្យ PSG ជាង ៦ រដូវកាលកន្លងមក Neymar បានបង្ហាញទម្រង់ល្អ តែមានបញ្ហារបួសយ៉ាងខ្លាំង។

ក្នុងនោះ ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ Neymar លេងបានតែ ១៧៣ ប្រកួតប៉ុណ្ណោះ។ ទោះលេងបានតិច កីឡាករបានស៊ុតចូលដល់ទៅ ១១៨ គ្រាប់។

ក្រោយទទួលដំណឹងថា PSG បានផ្ទេរ Neymar ចេញ មជ្ឈដ្ឋានបាល់ទាត់ជាច្រើនបានលើកឡើងពីពាក្យចចាមអារ៉ាមថាបិសាចក្រហម គឺជាក្លឹបឈានមុខក្នុងការប្រជែងយក Neymar៕