Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Juventus ត្រូវ​បាន​ដក ១០ពិន្ទុ ចំ​ពេល​​ចាញ់​ Empoli ៤-១

  • Print

ក្លឹប Juventus ត្រូវបានដក ១០ពិន្ទុ ដោយតុលាការឧទ្ធរណ៍នៃសហព័ន្ធបាល់ទាត់អ៊ីតាលីកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពេលដែលក្លឹបនេះស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងក្លែងបន្លំបញ្ជីហិរញ្ញវត្ថុ។

តាមពិតទៅ កាលពីខែមករាកន្លងទៅ ក្លឹបនេះត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីដាក់ពិន័យដោយដក ១៥ពិន្ទុ និងដាក់ទណ្ឌកម្មថ្នាក់ដឹកនាំក្លឹបទាំងអស់ ក្រោមមូលហេតុថាក្លឹបនេះបំប៉ោងចំណូលពីការទិញ-លក់កីឡាករកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

យ៉ាងណាមិញ កាលពីខែមេសាកន្លងទៅ Juventus ត្រូវបានគេសង ១៥ពិន្ទុវិញ លុះនៅក្នុងសប្ដាហ៍នេះ គេដកយក ១០ពិន្ទុ។ ការដកពិន្ទុនេះធ្វើឡើងអំឡុងពេលដែលក្លឹបនេះកំពុងតែលេងប្រកួតលីគអ៊ីតាលីទល់នឹងក្លឹប Empoli។

ការដកនេះទៀតសោតបានកើតឡើងចំពេលដែលក្លឹបនេះកំពុងតែចាញ់ Empoli ក្រោមលទ្ធផល ៤-១។ បរាជ័យនៅប្រកួតខាងលើ បូកផ្សំនឹងការដក ១០ពិន្ទុធ្វើឱ្យ Juventus ឈរលេខ ៧ ដោយមាន ៥៩ពិន្ទុ ខណៈក្រុមលេខ ៤ AC Milan ដែលមានសិទ្ធិទៅលេងនៅ UEFA Champions League មាន ៦៤ពិន្ទុ៕