Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​ក្រុម៣ដែល​ប៉ះកម្ពុជា នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 ហើយ

  • Print

នៅថ្ងៃទី២៥ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានធ្វើការចាប់ឆ្នោតជ្រើសរើសក្រុមក្នុងវគ្គចែកពូលសម្រាប់ការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2024។

ក្នុងវគ្គជម្រុះនេះ ចែកចេញជា ១១ពូល ដោយ១ពូលមាន៤ក្រុម លើកលែងតែពូល K ដែលមាន៣ក្រុមប៉ុណ្ណោះ។ ដោយឡែកកម្ពុជា ស្ថិតនៅពូល J ជាមួយ អារ៉ាប៊ី សាអ៊ូឌីត លីបង់ និងម៉ុងហ្គោលី។

ការប្រកួតវគ្គជម្រុះតាមពូលនេះ នឹងធ្វើឡើងពីថ្ងៃទី ៤ ដល់ ១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមដែលឈរលេខ១ ក្នុងពូល និងលេខ២ ល្អបំផុតចំនួន ៤ក្រុម នឹងមានឱកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះ ធ្វើឡើងនៅប្រទេសកាតា ពីថ្ងៃទី១៥ មេសា ដល់ ៣ ឧសភា ឆ្នាំ២០២៤៕
សូមមើលតារាងខាងក្រោម៖



ដកស្រង់ពី៖ Sabay