Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីតាំង​ចំនួន ៣ សាលារាជធានី​ភ្នំពេញ ប្រកាស Live កម្មវិធី​អាស៊ាន​ប៉ារ៉ាហ្គេមជូន​បង​ប្អូន​បាន​ទស្សនា

  • Print

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើពិធីបើកផ្លូវការនៅថ្ងៃទី ៣មិថុនា នេះ ដោយក្នុងនោះ សាលារាជធានីភ្នំពេញ បានជ្រើសរើសយកទីតាំងចំនួន៣ដើម្បីដាក់ទូរទស្សន៍ LED ផ្សាយផ្ទាល់ជូនប្រិយមិត្តបានទស្សនាពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ទីតាំងសំខាន់ៗចំនួន ៣ ដែលជាគោលដៅរបស់រដ្ឋបាលរាជធានីភ្នំពេញនេះមាន៖

១.សួនច្បារមុខវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ

២.សួនច្បារព្រះនាង ប្រាជ្ញាបារមី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៣.ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឬស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមការជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឲ្យបានច្រើនកុះករ និងអធិកអធម៕

ដកស្រង់ពី៖ Sabay