Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាល់ទះអង្គុយកម្ពុជា​ បានមេដាយសំរិទ្ធ គ្រូបង្វឹកសុំទោសអ្នកគាំទ្រ ដែលមិនអាចរក្សាមេដាយមាស បាន

  • Print

គ្រូបង្វឹក បាល់ទះអង្គុយកម្ពុជា បានធ្វើការសុំទោស ទៅដល់បងប្អូនអ្នកគាំទ្រ ដែលមិនអាចរក្សាមេដាយមាស បាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

លោក យឹម វណ្ណា គ្រូបង្វឹកបាល់ទះអង្គុយកម្ពុជា សម្តែងការសោកស្តាយដែលមិនអាចរក្សាមេដាយមាស បាន ដោយកាលពីប៉ារ៉ាហ្គេមលើកមុន គឺក្រុមបាល់ទះអង្គុយកម្ពុជា ទទួលបានមេដាយមាស។ ចំណែកនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣ នេះ ក្រុមបាល់ទះអង្គុយកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ។

គ្រូបង្វឹករូបនេះ កំពុងស្វែករក និង ជ្រើសរើសកីឡាករថ្មីដែលមានកម្ពស់ខ្ពស់ និង កម្លាំងមាំមួន ដើម្បីយកមកពង្រឹងក្រុម ត្រៀមការប្រកួតប៉ារ៉ាហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ។ លោក យឹម វណ្ណា ទទួលស្គាល់ថាកូនក្រុមរបស់លោក មានកម្ពស់ទាប និងកម្លាំងចុះខ្សោយជាងគូប្រកួត ដោយសារតែកីឡាករខ្លះមានវ័យចំណាស់។

យ៉ាងណាមិញ ក្រុមបាល់ទះកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដោយបានយកឈ្នះទៅលើក្រុម មីយ៉ាន់ម៉ា ៣សិត ទល់ ០ ហើយទទួលបានមេដាយសំរិទ្ធមួយគ្រឿងផងដែរ៕