Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាការិនី អាន ស៊ីណែត​ បង្ហាញសេចក្តីរីករាយខ្លាំង ពេលឃើញមានអ្នកមកចូលរួមគាំទ្រច្រើននៅទីលាន

  • Print

កីឡាការិនី ប៉ារ៉ាហ្គេមកម្ពុជា អាន ស៊ីណែត បានបង្ហាញសេចក្តីរីករាយជាខ្លាំង ពេលឃើញ បងប្អូនមកចូលរួមគាំទ្រកីឡាផ្នែកជនមានពិការភាពនេះ នៅក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ២០២៣។

កីឡាការិនី អាន ស៊ីណែត "មិនមែនតែខ្ញុំម្នាក់ទេ ប៉ុន្តែក្រុមទាំងមូល សប្បាយចិត្ត នៅពេលបានឃើញបងប្អូនអ្នកគាំទ្រមកចូលរួមទស្សនាផ្ទាល់នៅទីលានប្រកួត"។ កីឡាការិនីរូបនេះ បន្តថា "ក្រុមបាល់បោះរទេះជនពិការ ផ្នែកនារី កម្ពុជា ដណ្តើមបានមេដាយប្រាក់ ដោយសង្ឈឹមថានៅក្នុងការប្រកួតក្រោយៗទៀត នឹងធ្វើបានល្អហើយអាចយកមេដាយមាសជូនជាតិ"។

ក្នុងនាមជាអត្តពលិកមួយរូប កីឡាការិនី អាន ស៊ីណែត បានអំពាវនាវឱ្យបងប្អូនចូលរួមលេងកីឡាទាំងអស់ ដើម្បីទទួលបានសុខភាពល្អ។ គួរឱ្យដឹងថា ក្រុមបាល់បោះរទេះជនពិការកម្ពុជា ផ្នែកនារី ទទួលបានមេដាយប្រាក់ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហេ្គម ២០២៣នេះ បន្ទាប់ពីចាញ់ក្រុមថៃ នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៦៦-២៩ ៕