Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool ចំណាយ​ជិត ៧០លាន​ដុល្លារ​ទិញ​យក ខ្សែ​បម្រើ​អាហ្សង់ទីន

  • Print

ហង្សក្រហម Liverpool បានចំណាយទឹកប្រាក់ប្រមាណ ៦៨លានដុល្លារអាមេរិក ដើម្បីទិញខ្សែបម្រើ Alexis Mac Allister ដែលជាខ្សែបម្រើសញ្ជាតិអាហ្សង់ទីន មកពីក្លឹបលីគអង់គ្លេស Brighton។

ខាង Liverpool បានចុះកុងត្រាជាមួយកីឡាករអាហ្សង់ទីនកើតឆ្នាំ១៩៩៨រូបនេះរយៈពេល ៥ឆ្នាំ។ កីឡាកររូបនេះជាកីឡាករបង្គោលសម្រាប់ក្លឹប Brighton ដោយកីឡាកររូបនេះបានបង្ហាញខ្លួន ១១២ដង និងស៊ុតចូល ២០គ្រាប់ឱ្យក្លឹបនេះ ដោយជួយឱ្យក្លឹបនេះឈរលេខ ៦នៅ Premier League។

បន្ថែមពីការងារជាមួយក្លឹប Mac Allister ក៏ជួយឱ្យអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតាកាលពីឆ្នាំ២០២២ផងដែរ៕