Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិភាគ៖ Man City បើ​មិន​ប្រញាប់ធ្វើរឿងខ្លះទេ អាច​នឹង​របូត Haaland ទៅក្លឹប​ធំ​១ហើយ!

  • Print

ម្ចាស់ជើងឯក Premier League អាចនឹងមានរដូវកាលដ៏ផូរផង់ជាមួយនឹងសម្រេចបានសមិទ្ធផលធំៗជាច្រើន ប៉ុន្តែវានឹងក្លាយជារដូវកាលចុងក្រោយសម្រាប់កីឡាករមួយចំនួន ក្នុងនោះមានទាំងកីឡាករដែលមេឃ ចង់ឲ្យចេញ និងមិនចង់ឲ្យចេញ តែវាអាចកើតឡើងបានតាមហេតុផលជាច្រើន។

Manchester City ប្រឈមមុខនឹងការងារសាងសង់ឡើងវិញតិចតួចធៀបក្រុមផ្សេងទៀតនៅក្នុង Premier League នៅរដូវក្តៅនេះ។ ពួកគេស្ថិតនៅលើផ្លូវនៃការឈ្នះពានរង្វាន់បីក្នុងរដូវកាលតែមួយ ហើយកៅអីបម្រុងរបស់ពួកគេ គឺល្អជាងការចាប់ផ្តើមជម្រើស១១នាក់ដំបូងនៃក្លឹបផ្សេងទៀតជាច្រើននៅក្នុងក្របខណ្ឌតែមួយ។

ប៉ុន្តែលោក Pep Guardiola មិនបានសម្រេចអ្វីគ្រប់យ៉ាងនៅក្នុងអាជីពរបស់គាត់ដោយការឈរស្ងៀមនោះទេ ហើយគាត់កំពុងរៀបចំផែនការសម្រាប់អនាគតរួចទៅហើយ។

កីឡាករ Kalvin Phillips និង Sergio Gomez មានក្តីសង្ឃឹមតិចតួចក្នុងការបន្តនៅក្នុងក្រុម ខណៈដែល Man City ប្រឈមមុខនឹងការប្រយុទ្ធដើម្បីរក្សា Ilkay Gundogan និង Bernardo Silva នៅក្លឹប។

GOAL វិភាគថាអំពីចម្រើសរបស់ Man City ដែលគួរតែរក្សាអ្នកណា អ្នកណាពួកគេគួរតែដាក់ឲ្យខ្ចីជើង និងអ្នកណាខ្លះទៀតដែលពួកគេ គួរដាក់ទៅក្នុងដោះដូរនារដូវក្តៅនេះ។ ប៉ុន្តែពេលនេះ យើងលើកយកមកនិយាយតែខ្សែប្រយុទ្ធសញ្ជាតិណ័រវេស Earling Haaland បានហើយ។

មិនមានចម្ងល់ទេដែលថា Man City អាចគិតដល់ការលក់ Haaland បន្ទាប់ពីគេមានរដូវកាលដ៏ល្អឥតខ្ចោះជាមួយមេឃខៀវ។ តែទោះជាយ៉ាងណាក៏ដោយ មិនមានន័យថា ១០០% ខ្សែប្រយុទ្ធន័រវេសនឹងនៅជាមួយគេនោះទេ...ព្រោះថា ទន្ទឹមការចែងចាំរស្មីក្នុងអាជីពរបស់គេនាពេលបច្ចុប្បន្ន បានកា្លយជាគោលដៅក្លឹបធំៗជាច្រើនដូចគ្នា។

ជាក់ស្ដែង Real Madrid ទើបតែបាត់បង់ Karim Benzema ដោយមិននឹកស្មានដល់ ហើយកីឡាករន័រវេសរូបនេះ ក៏ធ្លាប់បានទៅលេងនៅ Bernabeu ដែរ អំឡុងពេលដែលគេកំពុងសម្រេចចិត្តថាតើត្រូវចូលរួមជាមួយ Madrid ឬ City។

ដូច្នេះបំពេញចន្លោះប្រហោងនៅតំបន់រកគ្រាប់បាល់ Haaland គឺជាគោលដៅប្រាកដប្រជាមួយសម្រាប់ម្ចាស់ជើងឯកអឺរ៉ុប 14 សម័យកាល។ នោះហើយជាមូលហេតុដែល Man City ចាំបាច់ត្រូវចង Haaland ទៅនឹងកិច្ចសន្យាថ្មី ហើយត្រូវតែធ្វើឲ្យប្រសើរឡើងថែមទៀត ដើម្បីធានាថាខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោកមិនអាចរបូតពីពួកគេបាន។

ក្នុងសេណារីយ៉ូនេះ ពួកគេអាចមានលទ្ធភាពផ្តល់ឱ្យ Haaland នូវប្រាក់បៀវត្សរ៍ខ្ពស់ជាងកាលពីបានចុះហត្ថលេខាយកគេដំបូងក្នុងតម្លៃត្រឹមតែ 51 លានផោនកាលពីឆ្នាំមុន។ ធ្វើបែបនេះ ដើម្បីឲ្យប្រាកដថា ខ្សែប្រយុទ្ធដ៏ល្អផ្ដាច់គេក្នុងជំនាន់នេះ អាចនៅជាមួយពួកគេឱ្យបានយូរតាមដែលអាចធ្វើទៅបាន៕