Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barca នៅ​បន្ត​បើក​ប្រាក់​ឈ្នួល​ឲ្យ Messi ទោះ​ចេញ​ពី​ក្លឹប​ជាង ២ ឆ្នាំ

  • Print

 

យោងតាមប្រធានក្លឹប Barcelona ខ្សែប្រយុទ្ធ Lionel Messi នៅតែបន្តទទួលប្រាក់ឈ្នួលពីក្លឹបអេស្ប៉ាញ បើទោះជាចាកចេញជាង ២ ឆ្នាំកន្លងមកហើយក៏ដោយ។

លោក Joan Laporta ប្រធានក្លឹប Barcelona បានប្រាប់សារព័ត៌មានអេស្ប៉ាញ Cadena SER ថា ក្លឹបនៅតែបន្តបើកប្រាក់ខែដែលជំពាក់ឲ្យ Messi ជាទៀងទាត់រហូតដល់ឆ្នាំ ២០២៥។ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងជាមួយអតីតក្រុមប្រឹក្សា Barcelona ដឹកនាំអតីតប្រធានក្លឹបលោក Josep Bartomeu។

អតីតក្រុមប្រឹក្សាក្លឹប Bacelona បូករួមទាំងអតីតប្រធានក្លឹបលោក Josep Bartomeu បានចាកចេញពីតំណែងកាលពីឆ្នាំ ២០២០ ហើយកំពុងមានរឿងក្ដីក្ដាំផ្លូវច្បាប់ជាច្រើន ទាក់ទងនឹងសកម្មភាពហិរញ្ញវត្ថុមិនប្រក្រតីមួយចំនួន ដែលធ្វើឲ្យសុខភាពហិរញ្ញវត្ថុរបស់ក្លឹប Barcelona មិនសូវល្អ។

គិតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាដែលអាចអះអាងថាក្លឹប Barcelona បើកជាទៀងទាត់ឲ្យ Messi ក្នុងទំហំប្រាក់ឈ្នួលជំពាក់ចំនួនប៉ុន្មាននោះទេ ហើយក៏មិនដឹងដែរថា ក្លឹបជំពាក់ប្រាក់ឈ្នួលប៉ុន្មានខែ ឬឆ្នាំនោះឡើយ។ យោ

ងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS ខ្សែប្រយុទ្ធ Messi ទទួលបានប្រាក់ឈ្នួលប្រមាណ ១.១ លានដុល្លារសហរដ្ឋអាមេរិក កាលនៅលេងជាកីឡាករ Barcelona កាលពីឆ្នាំ ២០២១។ Messi បានចាកចេញពី Barcelona កាលពីឆ្នាំ ២០២១ មកចូលរួមជាមួយ PSG។

កាលនោះ កីឡាករមិនចង់ចេញឡើយ តែស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ក្លឹបអេស្ប៉ាញមិនអាចបន្តទទួលឲ្យ Messi នៅបាន។ កាលពីប៉ុន្មានខែចុងក្រោយឆ្នាំនេះ មានលេចឡើងនូវសេចក្ដីរាយការណ៍ច្បាស់ការណ៍មួយចំនួនឲ្យដឹងថា Barcelona ចង់បាន Messi ហើយ Messi ក៏ចង់ត្រលប់ទៅវិញដែរ។

ទោះជាយ៉ាងណា លើកនេះដោយស្ថានភាពហិរញ្ញវត្ថុរបស់ Barca មិនអំណោយផល និងបញ្ហាស្មុគស្មាញមួយចំនួនទៀត បានធ្វើឲ្យទំនាក់ទំនងនេះមិនអាចទៅរួម។ Messi សម្រេចទៅចូលរួមជាផ្លូវការជាមួយក្លឹបអាមេរិក Inter Miami កាលខែមុន បិទបញ្ចប់ពេលវេលារបស់កីឡាករអាហ្សង់ទីនលេងបាល់ទាត់កម្រិតកំពូលនៅអឺរ៉ុប។

Messi គឺជាវីរបុរសរបស់ក្លឹប Barcelona ហើយមានប្រវត្តិយូរអង្វែងជាមួយក្លឹបអេស្ប៉ាញតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ហើយលេងឲ្យក្លឹបតាំងពីជាយុវជន រហូតដល់លេងឈុតធំតាំងពីឆ្នាំ ២០០៤ មករហូតដល់ឆ្នាំ ២០២១ ពោលគឺសរុប ១៧ រដូវកាល។

ក្នុងកំឡុងពេលនោះ កីឡាករអាហ្សង់ទីនក្លាយជាកីឡាករដែលស្ថិតក្នុងចំណោមកីឡាករល្អបំផុតលើលោក ជួយក្លឹបឈ្នះពានជាច្រើន។ Messi ខ្លួនឯងក៏បានឈ្នះពានឯកជនជាច្រើនផងដែរ ដូចជាឈ្នះពាន Ballon D'or ដល់ទៅ ៧ លើកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

កីឡាករលេងឲ្យក្លឹប Barca សរុប ៧៧៨ ប្រកួត ហើយស៊ុតចូល ៦៧២ គ្រាប់៕