Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd រក​ឃើញ​ម្ចាស់​អាវ​លេខ ៧ ថ្មី

  • Print

ក្លឹប Manchester United បានរកឃើញម្ចាស់អាវលេខ ៧ ថ្មី ហើយ។ កីឡាករនោះគឺ Mason Mount។Mount ទើបចូលរួមជាផ្លូវការជាមួយ Manchester United ពីក្លឹបតោខៀវ Chelsea កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងតម្លៃប្រមាណ ៦០ លានផោន។

កីឡាករចុះកុងត្រា ៥ ឆ្នាំ ជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២៨ ហើយទទួលប្រាក់ឈ្នួលក្នុងតម្លៃប៉ាន់ស្មានថាប្រមាណ ២៥ ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Mount ក្លាយជាកីឡាករមួយរូបដែលពាក់អាវលេខ ៧ របស់ Manchester United។

កីឡាករដែលជាម្ចាស់អាវនេះចុងក្រោយគេ គឺ Cristiano Ronaldo ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ធ្លាប់អាវនេះមួយលើកទៀត ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩។

អាវលេខ ៧ គឺជាអាវដែលធ្លាប់ត្រូវបានពាក់ដោយកីឡាករល្អៗរបស់បិសាចក្រហមរួមមាន Crisitiano Ronaldo ខ្សែបម្រើ David Beckham និងកីឡាករល្បីឈ្មោះមួយចំនួនទៀតដែលបានបង្ហាញទម្រង់លេងយ៉ាងល្អលេងឲ្យបិសាចក្រហម។

ទោះជាយ៉ាងណា ក៏ធ្លាប់មានកីឡាករមួយចំនួនធ្លាប់ពាក់អាវលេខ ៧ ដែលបង្ហាញទម្រង់លេងមិនដល់កម្រិតរំពឹងទុកក្នុងមួយរយៈចុងក្រោយរួមមាន Angel Di Maria Memphis Depay និងAlexis Sanchez ជាដើម៕