Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mahrez ពិចារណាចង់ចេញ​ពី​ Man City ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត

  • Print

ខ្សែប្រយុទ្ធអាល់ហ្សេរីកីឡាករ Riyad Mahrez ពិចារណាចង់ចេញពីក្លឹប Manchester City ដើម្បីទៅលេងនៅក្លឹបក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។

ប្រភពខាងលើបានចុះផ្សាយថា កីឡាកររូបនេះអាចនឹងទៅលេងនៅក្លឹប Al-Ahli ជាមួយនឹងប្រាក់ឈ្នួលប្រមាណ ២៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យ៉ាងណាមិញ ការផ្ទេរចេញនេះអាចធ្វើទៅរួចបាន លុះត្រាតែខាង Manchester City ព្រមឱ្យកីឡាកររូបនេះចាកចេញ ដោយហេតុថា កុងត្រារបស់កីឡាកររូបនេះនៅដល់ឆ្នាំ២០២៥។

សូមជម្រាបផងដែរថា Mahrez បានមករួមរស់ជាមួយ Man City តាំងពីឆ្នាំ២០១៨ ដោយចាប់ពីពេលនោះមក កីឡាកររូបនេះលេងបាន ២៣៦ប្រកួត ហើយរកបាន ៧៨គ្រាប់៕