Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី​ប្រេស៊ីល​ចោទ​សួរ​ពី​សមត្ថភាព​របស់ Ancelotti ក្នុង​ការ​ដឹកនាំ​ជម្រើស​ជាតិ​របស់​ខ្លួន

  • Print

លោក Lula de Silva ប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានបង្ហាញក្ដីមិនពេញចិត្តនឹងការតែងតាំងគ្រូបង្គោលក្លឹប Real Madrid លោក Carlo Ancelotti ធ្វើជាគ្រូជម្រើសជាតិប្រេស៊ីល។

លោក Ancelotti ត្រូវបានតែងតាំងជាគ្រូក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអាមេរិកឡាទីនមួយនេះចាប់ពីឆ្នាំ២០២៤តទៅ។ ថ្លែងប្រាប់ទូរទស្សន៍ប្រេស៊ីល SBT លោក Lula មានប្រសាសន៍ថា៖ «គាត់មិនដែលធ្វើគ្រូអ៊ីតាលីផង។ ម៉េចក៏គាត់មិនទៅដោះស្រាយបញ្ហាជម្រើសអ៊ីតាលី? អ៊ីតាលីឆ្នាំមុនអត់ទាំងបានលេង World Cup ផងហ្នឹង»។

លោកបានបន្ថែមថា៖ «វាជារឿងងាយស្រួលណាស់ក្នុងការដឹកនាំក្លឹបនៅអឺរ៉ុបជាមួយកីឡាករអន្តរជាតិទាំង ១១នាក់»។ លោកប្រធានាធិបតីប្រេស៊ីលបានបន្តថា ដឹកនាំក្លឹបបាល់ទាត់នៅប្រេស៊ីលពិតជាពិបាកជាងនៅអឺរ៉ុប។

លោកបានបន្តទៀតថា បញ្ហាជាមួយជម្រើសជាតិប្រេស៊ីលពេលនេះមិនមែនរកគ្រូល្អមិនបាននោះទេ តែមកពីសមត្ថភាពកីឡាករនាពេលបច្ចុប្បន្ននេះមិនដល់កម្រិតកាលពីមុន៕