Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real ត្រៀម​ទទួល Mbappe បើ​ចេញ​ពី PSG

  • Print

ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាបាន និងកំពុងត្រៀមទទួលខ្សែប្រយុទ្ធ Kylian Mbappe ក្នុងករណីបើកីឡាករសម្រេចចេញពីក្លឹប PSG។

យោងតាម Goal ក្លឹប Real Madrid បានត្រៀមកុងត្រារយៈពេល ៥ ឆ្នាំ ដែលនៅតែរង់ចាំហត្ថលេខារបស់ Mbappe ប៉ុណ្ណោះ។ ក្នុងកុងត្រាដែលគ្រោងនោះ Real តៀមនឹងឲ្យ Mbappe នូវប្រាក់ឈ្នួលដល់ទៅ ៥០ លានអឺរ៉ូក្នុងមួយឆ្នាំដែលជាទំហំទឹកប្រាក់មួយយ៉ាងច្រើន។

Real មានគម្រោងចង់បាន Mbappe នារដូវកាលក្រោយដោយមិនអស់ថ្លៃផ្ទេរអ្វីទាំងអស់ ព្រោះកុងត្រានៅ PSG របស់កីឡាករបារាំងនឹងផុតកំណត់នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណា បើ Mbappe ចង់ចេញពី PSG ក្នុងរដូវកាលនេះ ក្លឹបយក្សអេស្ប៉ាញនឹងត្រៀមបើកការចរចាតម្លៃផ្ទេរជាមួយក្លឹបយក្សបារាំង។

ទោះជាយ៉ាងណា PSG បាននិយាយច្បាស់ៗហើយថា បើក្លឹបណាចង់ផ្ទេរយក Mbappe ក្នុងទីផ្សារក្ដៅនេះ ត្រូវតែហ៊ានឲ្យថ្លៃផ្ទេរ ២០០ លានអឺរ៉ូ ទើបនិយាយចរចាគ្នាបាន។

ក្នុងពេលជាមួយគ្នានេះ ក្លឹប PSG ត្រូវបានមើលឃើញថា បានព្រមាន Mbappe ថាត្រូវតែរើសក្នុងការផ្ទេរចេញក្នុងរដូវកាលនេះ ឬចុះកុងត្រាថ្មី ព្រោះ PSG នឹងមិនទទួលយកបានឡើយចំពោះសេណារីយ៉ូដែល Mbappe ចេញទៅក្លឹបផ្សេងដោយ PSG មិនទទួលបានកម្រៃផ្ទេរអ្វីសោះនៅឆ្នាំក្រោយ។

កាលពីខែមុន ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ Mbappe បានសម្រេចចិត្តមិនបន្តរយៈពេលកុងត្រាជាមួយ PSG ដែលធ្វើឲ្យស្ថានភាពកុងត្រារបស់កីឡាកររូបនេះ មានសុពលភាពត្រឹមឆ្នាំក្រោយប៉ុណ្ណោះ។

ការណ៍នេះបានដាក់សម្ពាធឲ្យក្លឹបក្នុងការផ្ទេរ Mbappe ចេញ បើចង់បានប្រាក់ផ្ទេរ។ Mbappe គឺជាកីឡាករល្អរបស់ PSG ហើយមកចូលរួមជាមួយក្លឹបតាំងពីឆ្នាំ ២០១៧ មក ហើយលេងសរុបឲ្យក្លឹប ២៦០ ប្រកួត និងស៊ុតចូល ២១២ គ្រាប់។

ការពេញចិត្តរបស់ Real Madrid មកលើ Mbappe មិនមែនជារឿងថ្មីឡើយ។ Real ចង់បាន Mbappe ជាយូរឆ្នាំហើយ។ ជាពិសេស ឆ្នាំ២០២១ Real ហ៊ានដេញថ្លៃជាង ១៦០ លានអឺរ៉ូក្នុងផ្ទេរយក Mbappe តែ PSG បដិសេធ៕