Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្ហិចល្ហៀង​ថា Zidane អាច​នឹង​ត្រលប់​មក​ដឹក Real សាជាថ្មី

  • Print

នាពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា លោក Zinedine Zidane អាចនឹងត្រលប់មកដឹកនាំក្លឹប Real Madrid សាជាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។

ដំណឹងនេះបានលិចឮក្រោយពេលដែលគ្រូបង្គោល Real Madrid នាពេលបច្ចុប្បន្ននេះគឺ លោក Carlo Ancelotti នឹងចាកចេញពីក្លឹបរាជធានីអេស្ប៉ាញមួយនេះ ដើម្បីទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។

ប្រភពខាងលើបានឱ្យដឹងថា ក្រៅពី Zidane ក្លឹបនេះក៏ពិចារណាបេក្ខភាពមួយចំនួនដូចជា គ្រូបង្គោលក្លឹបអាល្លឺម៉ង់ Bayer Leverkusen និងអតីតកីឡាករ Real Madrid លោក Xabi Alonso ក៏ដូចជាគ្រូឈុតយុវជនរបស់ Real Madrid ចំនួន ២រូបទៀត។

សូមរំលឹកផងដែរថា Zidane ធ្លាប់ដឹកនាំ Real Madrid ២ដងគឺ ២០១៦ ដល់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងឆ្នាំ២០២១។ លោកបានជួយក្លឹបក្នុងការឈ្នះពាន UEFA Champions League ៣ដង និងពានលីគអេស្ប៉ាញ ២ដង៕