Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messiថា​ បើ​អាហ្សង់ទីន​មិន​ឈ្នះ​ World Cup ឆ្នាំ​មុន​ ច្បាស់​ណាស់​គេ​មិន​បន្ត​នៅ​ក្រុម​ជម្រើស​ជាតិ​ទៀត​ទេ

  • Print

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយកាលពីពេលថ្មីៗនេះថា បើក្រុមជម្រើសជាតិអាហ្សង់ទីនមិនឈ្នះពាន World Cup ឆ្នាំ២០២២កន្លងទៅនេះទេ ច្បាស់ណាស់គេនឹងមិនបន្តលេងនៅក្រុមជម្រើសជាតិទៀតនោះទេ។

Messi បាននិយាយថា៖" ខ្ញុំពិតជាសប្បាយចិត្តមែនទែនពេលដែលឈ្នះ World Cup ហ្នឹង ព្រោះខ្ញុំមិនទទួលបានអារម្មណ៍មួយហ្នឹងកន្លងមកទេ។

នៅពេលហ្នឹងវាអាចជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្ញុំ អញ្ចឹងហើយច្បាស់ណាស់ បើមិនឈ្នះពេលហ្នឹងទេ ខ្ញុំនឹងមិនបន្តនៅក្រុមជម្រើសជាតិទៀតទេ "។ កីឡាករនេះបន្តថា៖" ឥឡូវយើងឈ្នះពាននេះ អញ្ចឹងហើយខ្ញុំមិនអាចចាកចេញពីក្រុមជម្រើសជាតិហ្នឹងទេ។ ខ្ញុំពេញចិត្តនឹងនៅបន្តទៀត។ កាលហ្នឹងខ្ញុំសប្បាយចិត្ត និងមានភាពជឿជាក់ដូចអ្វីដែលក្រុមមានឲ្យមកខ្ញុំអញ្ចឹង "។

នៅខណៈនេះ Messi កំពុងលេងនៅក្លឹប Inter Maimi ហើយក៏បន្តនៅលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ៕