Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zlatan ទទួល​ចំណូល​រាប់​សែន​ដុល្លារ​ពី​ Sponsor រាល់​ពេល​បង្ហោះ​ផ្សាយ​លើ​ Instagram

  • Print

 

ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកចំណូលបាន ២៩០,០០០ ដុល្លារពី Sponsor រាល់ការបង្ហោះផ្សាយលើ Instagram ខ្លួនម្ដង។ នេះបើយោងតាម Hopper HQ។

កីឡាករនេះជាបុគ្គលទី៣៩ នៅលើពិភពលោក អាចស៊ីថ្លៃពី Sponsor រហូតដល់ខ្ទង់រាប់សែនបែបនេះ គ្រាន់តែបង្ហោះផ្សព្វផ្សាយឲ្យម្ដង។

ខណៈអ្នកដែលជាប់ចំណាត់ថ្នាក់ទី១ គឺខ្សែប្រយុទ្ធ Cristiano Ronaldo ដែលស៊ីថ្លៃរហូតទៅដល់ ២,៣៩៧,០០ ដុល្លារ និង ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកជាប់ចំណាត់ថ្នាក់បន្ទាប់រហូតទៅដល់ ១,៧៧៧,០០០ដុល្លារ។ Zlatan នៅខណៈនេះមានអ្នកគាំទ្រនៅបណ្ដាញសង្គម Instagram រហូតទៅដល់ ៦១.៣លាននាក់ឯណោះ៕