Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចចាមអារ៉ាម៖ Spurs នឹង​លក់​ Kane ចេញ​បើ​មិន​ព្រម​ត​កុងត្រា​ថ្

  • Print

ក្លឹប Tottenham Hotspur នឹងលក់ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Harry Kane នៅក្នុងឆ្នាំ២០២៣នេះ ប្រសិនបើកីឡាកររូបនេះមិនព្រមចុះកុងត្រា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Telegraph។

តាមពិតទៅ ប្រធានក្លឹប Spurs លោក Daniel Levy មិនចង់លក់កីឡាកររូបនេះនៅឆ្នាំនេះទេ តែម្ចាស់ក្លឹបនេះគឺលោក Joe Lewis មិនចង់ទុកកីឡាកររូបនេះមួយឆ្នាំទៀតទេ ប្រសិនបើ Kane មិនព្រមចុះកុងត្រាថ្មី។ កុងត្រាកីឡាកររូបនេះនឹងផុតសុពលភាពនៅឆ្នាំ២០២៤នេះហើយ។

ក្នុងកាលៈទេសៈណាដែល កុងត្រាបានផុតកំណត់ នោះ Kane អាចចេញទៅលេងក្លឹបថ្មីដោយឥតគិតថ្លៃ។ Kane កន្លងមកមានពាក្យល្ហិចល្ហៀងថា ត្រូវបានក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ចាប់អារម្មណ៍ចង់ទិញ។ កន្លងមក Bayern ដាក់សំណើទៅ ២ដងហើយ តែខាង Spurs បដិសេធ។

យ៉ាងណាមិញ ខាងអាល្លឺម៉ង់នឹងដាក់សំណើទិញបន្ថែមទៀតជាលើកទី៣។ ប្រភពពីខាងអាល្លឺម៉ង់បានឱ្យដឹងថា Bayern ត្រៀមឱ្យកុងត្រាទៅ Kane រយៈពេល ៤ឆ្នាំ ទៅ៥ឆ្នាំឯណោះ៕