Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ចាយ​លុយជិត ៧០លាន​ទិញ​ខ្សែ​បម្រើ​ពី​ក្លឹប​ពាក់​កណ្ដាល​តារាង PL

  • Print

Manchester City ចំណាយទឹកប្រាក់ ៦៧លានដុល្លារអាមេរិក ដើម្បីទិញខ្សែបម្រើព័រទុយហ្គាល់ Matheus Nunes ពីក្លឹប Wolverhampton Wanderers ឬហៅកាត់ថាក្លឹបចចក Wolves ដែលជាក្លឹបជាប់លេខ ១៣កាលពីរដូវកាលមុន។

កីឡាករវ័យ ២៥ឆ្នាំរូបនេះបានលេងនៅ Wolves បានខ្ទង់មួយឆ្នាំ ហើយបង្ហាញខ្លួនបាន ៣៦ដង ហើយរកបាន ១គ្រាប់។ បន្ថែមពីនេះ Nunes ជាប់ជាជម្រើសជាតិព័រទុយហ្គាល់តាំងពីឆ្នាំ២០២១ ហើយលេងបាន ១១ដង។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ខាង Man City នឹងត្រូវបង់ឱ្យ Wolves ១០% ក្នុងករណីដែលក្លឹបនេះលក់ចំណេញពី Nunes៕